Chris Brown​ ជាប់​យក​អាជីព​ថ្មី ​ជា​តារា​បង្ហាញ​ម៉ូដ​


តារាចម្រៀងស្បែកខ្មៅ សម្បួរសាក់ Chris Brown បានចុះកុងត្រាជាមួយនឹងក្រុមបង្ហាញម៉ូដ Wilhelmina International។

តារាចម្រៀង R&B រូបនេះ បាននិយាយថា លោកមានសេចក្ដីរីករាយដែលបានចូលរួមក្នុងក្រុមបង្ហាញម៉ូដមួយនេះ ហើយលោកបានបន្តទៀតថា សិល្បៈនៃការរចនាម៉ូដ និង Style ដែលលោកបានបង្ហាញ គឺជាជីវិតរបស់លោកផ្ទាល់។

លោក Taylor Hendrich ជាគណៈគ្រប់គ្រង់នៃក្រុមបង្ហាញម៉ូដ បាននិយាយថា លោករីករាយក្នុងការទទួលយកតារាចម្រៀង Chris Brown ជាសមាជិកថ្មី ហើយចាប់ពីពេលនេះតទៅ តារាចម្រៀង Chris Brown នឹងចូលខ្លួនក្នុងពិភពបង្ហាញម៉ូដ ដែលកាលពីមុនលោកឈរជើងតែនៅលើឆាកតន្រ្ដី។

គូបញ្ជាក់ផងដែរថា នៅពេលនេះ Chris Brown និង Rihanna ដែលបានចេញផ្លូវគ្នាអស់ប៉ុន្មានឆ្នាំ បានវិលរកគ្នាវិញ ហើយគេសង្កេតឃើញថា តារាចម្រៀងទាំងពីររូបនេះ ហាក់ដូចជាស្និទ្ធស្នាលជាងមុខទៅទៀត។

តើតារាចម្រៀងរូបនេះ អាចនឹងជោគជ័យនៅក្នុងពិភព Fashion ដែលឬទេ?

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *