Yahoo​!​​ឈ​ប់​ស​ហ​កា​រ​ណ៍​ជា​មួ​យ​នឹ​ង​ ​Microsoft​ ​ចា​ប់​ដៃ​ជា​មួ​​យ​ ​Facebook​?​

ក្រុមហ៊ុន Microsoft បានកំពុងសម្របសម្រួលជាមួយនឹងក្រុមហ៊ុន Yahoo! ក្នុងការដាក់ Bing Search Engine នៅលើវ៉ិបសាយរបស់ Yahoo គឺអាចឈានទៅរកការបញ្ចប់។

គេហទំព័រ Telegraph បានចុះផ្សាយថា លោកស្រី Marissa Mayer ដែលជានាយកប្រតិបត្តិថ្មីរបស់ Yahoo គឺបានពិភាក្សាគ្នាជាមួយនឹងលោកស្រី Sheryl Sandberg ជាប្រធានផ្នែកប្រតិបត្តិរបស់ Facebook ដោយនៅក្នុងការពិភាក្សានោះ Yahoo និង Facebook នឹងរួមគ្នាបង្កើតនូវ Search Engine ថ្មីមួយប្រជែងជាមួយនឹង Google និង Microsoft។
លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ និងជាអ្នកបង្កើតក្រុមហ៊ុន Facebook ក៏បាននិយាយដោយមិនបើកចំហការពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងអភិវឌ្ឍទៅលើ Search Technology ផ្ទាល់ខ្លួន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yahoo និង Microsoft បានចុះហត្ថលេខារយៈពេល 10 ឆ្នាំ ដាក់ Bing នៅលើវ៉ិបសាយ Yahoo នៅក្នុងឆ្នាំ 2009 មុនពេល Mayer ជានាយកប្រតិបត្តិរបស់ Yahoo៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *