ព័ត៌មានជាតិ

Toyota​ ​ប្រ​មូ​ល​រថ​យ​ន្ត​ជា​ង​ ​១​៦​ម៉ឺ​ន​គ្រឿ​ង​ម​ក​ជួ​ស​ជុ​ល​

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp (Toyota) បានធ្វើការប្រមូលរថយន្តមកវិញប្រមាណជា១៦ម៉ឺនគ្រឿងម៉ូដែល Tacoma ក្នុងឆ្នាំ២០០១២០០៤ពីសហរដ្ឋអាមេរិកនិងកាណាដាដោយបញ្ហាពាក់ព័ន្ធកង់សាគួ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថារថយន្តដែលប្រមូលមកវិញមាន១៥

ម៉ឺនគ្រឿងនៅក្នុងសហរដ្ឋអាមេរិកចំណែក១ម៉ឺនគ្រឿងទៀតនៅក្នុងប្រទេសកាណាដា។
ក្រុមហ៊ុនបានប្រកាសថាគ្រប់តំណែងចែកចាយរបស់ក្រុមហ៊ុន Toyotaតាំងអស់នឹងធ្វើការផ្លាស់ប្ដូរនូវបញ្ញាខាងលើដោយមិនមានការបង់ប្រាក់នោះទេ។
គួរបញ្ជាក់ផងដែរថានៅក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះគេសង្កេតឃើញថាមានក្រុមហ៊ុន

ផលិតរថយន្តជាច្រើនបានធ្វើការប្រកាសប្រមូលរថយន្តមកជួសជុលជាលក្ខណៈទ្រង់ទ្រាយធំ៕


មតិយោបល់