រឿងរបស់កូរ៉េក្រោមចំណងជើងថា A Werewolf Boy ២៦ ថ្ងៃតាំងពីបង្ហើបឲ្យដឹងនោះមានមនុស្ស ៦ លាននាក់ចុចបង្ហាញ។
ចំពោះរឿងនេះគឺជាគ្រាន់តែជាវីដេអូឃ្លិបដែលនិយាយពីឈុតឆាកខាងក្រោយរបស់រឿងតែប៉ុណ្ណោះ។
ខ្សែភាពយន្តនេះចេញក្បាលដំបូងលេចមុខតារាសម្តែង Jang Young Nam បន្ទាប់មក Song Joong Ki ធ្វើការអធ្បាធិបាយ បន្ទាប់មកទៀត Song Joong Ki ក៏បានច្រៀងនូវចម្រៀងរបស់ខ្លួន។
ថ្នាក់ដឹកនាំនៃរឿងនេះបានបន្ថែមឲ្យដឹងថា Park Bo Young ក៏ត្រូវបានដាក់ឲ្យសម្តែងក្នុងរឿងមួយនេះដែរ ព្រោះថានាងជាតួធំក្នុងចំនោមតារាសម្តែងទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ Yoo Yeon Suk ក៏ត្រូវបានដាក់បញ្ចូលឲ្យលេងក្នុងសាច់រឿងផងដែរ ដោយដើរជាតួអាក្រក់ ។តែសម្រាប់ដំណឹងថា រឿងមួយនេះចេញនៅថ្ងៃណា និងហើយនៅថ្ងៃណានោះ នៅមិនទាន់បានទទួលព័ត៌មានជាក់លាក់នៅឡើយនោះទេ៕
មតិយោបល់