ព័ត៌មានជាតិ

តុលាការកាត់ទោស អ្នកបើកយន្តហោះជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធនិងអំពើទិញពេស្យាចារកុមារជាង១០នាក់

ភ្នំពេញ: លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសវនាការជំនុំជម្រះទោសបុរសជនជាតិអាមេរិកម្នាក់ពាក់ព័ន្ធ និងអំពើទិញពេស្យាចារកុមារ និងអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ឆ្នាំ ប្រមាណជាជាង១០នាក់ ដោយទឹកប្រាក់ពី ១៥ដុល្លារ ទៅ២០ដុល្លារដើម្បីបានរួមភេទតាមមាត់ជាមួយកុមាររងគ្រោះ នៅផ្ទះរបស់លោក និងនៅតាមទីកន្លែងផ្សេងៗ។

ជនជាប់ចោទមានឈ្មោះ Brian Naswall អាយុ ៥៣ឆ្នាំ មានតួនាទីជា នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ អឺរ៉ុប-កម្ពុជា អ៊ែឡាញ (CEO Local Private Airline Euro Cambodia) ជនជាតិអាមេរិក។ ជនជាប់ចោទ បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

គួររំឮកថា ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្កួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ក្នុងក្រុងភ្នំពេញ ក្រោយមកជនជាប់ចោទត្រូវបានតុលាការសម្រេចឃុំខ្កួន បណ្តោះអាសន្ននកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទទិញពេស្យាចារកុមា និងបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ។

ទោះជាយ៉ាងណាលោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជុនុំជំរះតុលាការក្រុងភ្នំពេញបានសម្រេចលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះទៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខ៕

photo_2016-05-18_17-14-41 photo_2016-05-18_17-14-42

មតិយោបល់