ព័ត៌មានជាតិ

អ​ង្គ​ការ​​ណា​​​តូ​ ​យ​ល់​ព្រ​ម​​ឲ្យ​​ទួ​រ​គី​​​ដា​ក់​​ខែ​ល​​កា​រ​ពារ​​គ្រា​ប់​​មី​​ស៊ី​​ល ​

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រុម​អ្នក​តំណាង​មកពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ​ណា​តូ បាន​ជួប​ពិភាក្សា​គ្នា​ជា​បន្ទាន់​មួយ នៅ​ទី​ក្រុងព្រួ​ស៊ែលប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ពិភាក្សា​គ្នា​ស្តី​អំពី​ការ​ដាក់​ពង្រាយ​ខែល​ការពារ​គ្រាប់ មី​ស៊ី​ល នៅ​ព្រំដែន​ប្រទេស​ទួរគី​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​មេដឹកនាំ​របស់​ប្រទេស​ទួរគី បាន​ស្នើរ​សុំ​ឲ្យ​មេដឹកនាំ​របស់​អង្គការ​ណា​តូ ផ្តល់​ជំនួយ​ជា​ខែល​ការពារ​គ្រាប់​មី​ស៊ី​ល​ដល់​ប្រទេស​នេះ យកទៅ​ដាក់​ពង្រាយ​នៅតាម​ព្រំដែន​ជាប់​ជាមួយនឹង​ប្រទេស​ស៊ី​រី ដើម្បី​ការពារ​ពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល និង​គ្រាប់​រ៉ុក​កែត ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​របស់​ប្រទេស​ស៊ី​រី​។​

​ចំណែក​អគ្គលេខាធិការ​របស់​អង្គការ​ណា​តូ អាន់​ដ័រ​ហ្វក់ រ៉ា​ស្ម៊ូ​សេន បានអោយដឹងថា អង្គការ​ណា​តូ បាន​យល់ព្រម​ដាក់ពង្រាយ​ខែល​ការពារ​គ្រាប់​មី​ស៊ី​ល នៅតាម​បណ្តោយ​តំបន់​ព្រំដែន​របស់​ប្រទេស​ទួរគី តាម​សំណើរ​របស់​មេដឹកនាំ​ប្រទេស​នេះ ហើយ​ប្រតិបត្តិការ​នៃ​ការ​ដាក់​ពង្រាយ​ខែល​ការពារ​គ្រាប់​មី​ស៊ី​ល​នេះ នឹង​ត្រូវ​បាន​ចាប់ផ្តើម​នៅពេល​ខាងមុខ​នេះ​៕

មតិយោបល់