គាត់ជាមនុស្សដែលតែងតែដាក់ក្តីសង្ឃឹមទៅលើប្រជាធិបតេយ្យ គាត់ជឿថាមាន តែប្រជាធិបតេយ្យទេដែលអាច អនុញ្ញាតឲ្យប្រជាជនមានសេរីភាពបរិបូរណ៍ មានក្តីសង្ឃឹម ក្នុងការអភិវឌ្ឍន៍។
Abraham ជាប្រធានាធិបតី ទី ១៦ របស់សហរដ្ឋអាមេរិចដែលមានរួចចំណែកក្នុងការកសាងប្រទេសអាមេរិច និង រួម ចំណែកក្នុងការកត់ត្រាប្រវត្តិសាស្ត្ររបស់ពិភពលោក។ គាត់ជាប្រធានាធិបតីដែលទទួល បានការគោរពស្រលាញ់ ពីសំណាក់ប្រជាជនអាមេរិច។
១.កុមារភាព
Abraham កើតថ្ងៃទី ១២ ខែ ២ ឆ្នាំ ១៨០៩។ គ្រួសារជាគ្រួសារកសិករ មានការបំលាស់ទីច្រើនដងច្រើនសារ។ គ្រួសាររបស់គាត់ធ្វើបំលាស់ទី ទៅតំបន់ព្រៃមួយរួចបានព្យាយាមកាប់ឆ្ការព្រៃ ដើម្បីយកដីបង្ករបង្កើនផល។ Abraham មានបងស្រីម្នាក់ដែលអ្នកទាំងពីរបានសិក្សាអក្សរ និង ព្យាយាមរៀនសូត្រក្នុងកសិដ្ឋានរបស់គេ នោះ។ក្រោយមកម្តាយរបស់គាត់បានទទួលមរណៈភាព ធ្វើឲ្យគ្រួសាររបស់គាត់មិនមានសុភមង្គលទៀតទេ។ គាត់ជាមនុស្សឧស្សាហ៍ព្យាយាម បងស្រីរបស់គាត់ក៏ជាមនុស្សម្នាក់ឧស្សាហ័ព្យាយាមដែរ ក្រោយពីម្តាយរបស់ គាត់ទទួលមរណៈភាពមកបងស្រីរបស់គាត់ជាអ្នករ៉ាប់រងការងារក្នុងគ្រូសារ។ក្រោយមកបងស្រីរបស់គាត់បានរៀប ការជាមួយបុរសម្នាក់ដែលមានកូន ៣ នាក់រួចមកហើយ ហើយក៏បាននាំកូនទាំងអស់មករស់នៅជាមួយគ្រួសារ Abraham។
២.យុវភាពរបស់ លីងកូល
ចាប់ពីអាយុ៧ឆ្នាំដល់អាយុ ២១លីងកូល បានធំធាត់ឡើងក្នុងតំបន់មួយដែលមិនសូវយកចិត្តទុកដាក់ក្នុងការ សិក្សានោះទេ ។ ហេតុនេះ លីងកូល បានចូលរៀនត្រឹមតែរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ។ ចំពោះការសិក្សារបស់ គាត់គឺផ្តោតសំខាន់លើការខំប្រឹងសិក្សាដោយខ្លួនឯង។ ក្នុងតំបន់ដែលគាត់រស់នៅមិនមានសៀវភៅច្រើនសំរាប់ការស្រាវជ្រាវនោះទេ។ ប្រសិនបើ លីងកូល ចង់អានសៀវភៅរឿងគាត់ត្រូវ២ ៣ គីឡូម៉ែតដើម្បីខ្ចីសៀវភៅគេមកអាន។
នៅពេលមិនទាន់បានអាយុ ២០ ឆ្នាំផង លីងកូល មានរូបរាងខ្ពស់ប៉ុន្តែស្គម ហើយមានមុខមាត់មិនសូវសង្ហានោះទេ។ តែគាត់មានជំនាញពិសេស មួយគឺការនិយាយស្តី និង ការបកស្រាយ បង្ហាញនិងដឹកនាំអ្នកដ៏ទៃ។ ក្នុងពេលនោះដែរគ្រួសាររបស់គាត់ក៏ត្រូវធ្វើបំលាស់ទីទៅកន្លែងមួយថ្មីទៀតជាមួយគ្រួសារមួយចំនួនទៀត។ ពេលទៅដល់កន្លែងថ្មីនោះ គាត់បានជួយឪពុករបស់គាត់សាងសង់ផ្ទះ ធ្វើចំការ និង បានទៅស៊ីឈ្នួលគេធ្វើចំការទៀតផង។
នៅក្នុងឆ្នាំ ១៨៣២ លីងកូល បានស្មគ្រ័ចិត្តចូលបំរើកងទព័ជាមួយមិត្តភក្ត័មួយចំនួនក្នុងភូមិស្រុកជាមួយគា្ន។ លីងកូល ត្រូវបានគេបោះឆ្នោតឲ្យធ្វើជាកងជីវពល ដោយសារភាពស្មោះត្រង់ យោគយល់អ្នកដ៏ទៃ និង មានជំនាញខាងនិយាយបញ្ជុះបញ្ជូលកងទព័។ ពេលនោះហើយដែលគាត់បានបញ្ជេញសមត្ថភាពក្នុងការដឹងនាំកងទ័ពរបស់គាត់។ តែរយៈពេលដែលគាត់បានចូលបំរើកងទ័ពនោះមិនបានយូរប៉ុន្មានផងក៏ត្រូវបានបញ្ចប់។
លីងកូល ជាមនុស្សដែលស្រលាញ់ការសិក្សា និង ព្យាយាមសិក្សា ។គាត់ស្រលាញ់មុនវិជ្ជាច្បាប់ ហើយគាត់តែងតែខ្ចីសៀវភៅគេដើម្បីយកមកអាន។ ដើម្បីប្រញាប់បានសងសៀវភៅទៅគេវិញ គាត់ត្រូវព្យាយាមអានសៀវភៅនោះទាំងយប់ទាំងថ្ងៃ។ ពេលទំនេរគាត់បានចូលទៅស្តាប់ការកាត់ក្តីនៅតាមសាលាកាត់ក្តីមួយចំនួន ហេតុនេះធ្វើឲ្យគាត់យល់កាន់តែច្បាស់អំពីច្បាប់ និង ការអនុវត្តច្បាប់។
មានពេលមួយមិត្តរបស់គាត់បានបបួលគាត់ធ្វើការរកស៊ី ប៉ុន្តែការរកស៊ីរបស់គាត់ត្រូវបានរលំក្នុងរយៈពេល ពីរ បីខែ ធ្វើឲ្យគាត់ក្លាយជាអ្នកជំពាក់បំណុលគេ។ គាត់បានព្យាយាមធ្វើការឲ្យគេពី កន្លែងដើម្បីមានប្រាក់មកសងបំណុលគេ។ ក្រោយមកទៅមិត្តរបស់គាត់ក៏បានទទួលមរណភាព បំណុលទាំងអស់គាត់ជាអ្នករ៉ាប់រ៉ង។ គាត់បានស្គាល់នារីម្នាក់ ហើយបានសុំនាងរៀបការតែត្រូវនាងបដិសេដ។ ក្រោយមក លីងកូល បានទៅសិក្សាផ្នែកច្បាប់រហូតទទួលបានសញ្ញាបត្រក្នុងឆ្នាំ ១៨៣៦ តែឈ្មោះរបស់គាត់រហូតដល់ឆ្នាំ ១៨៣៧ ទើបមានក្នុងតារាងឈ្មោះគណៈមេធាវី។ គាត់បានធ្លាប់បើកការិយាល័យមេធាវីជាច្រើនលើកផងដែរ ប៉ុន្តែមានតែកន្លែងចុងក្រោយមុនពេលដែលគាត់ទៅធ្វើជាប្រធានាធិបតីទេ ដែលគាត់បានធ្វើក្នុងរយៈពេល ១៦ឆ្នាំ ។លីងកូល បានរៀបការនៅអាយុ៣២ ឆ្នាំ ជាមួយប្រពន្ធរបស់គាត់មានអាយុ ២៣ឆ្នាំ ។ លីងកូល មានកូន៤ នាក់ ។
៣.ជីវិតជាអ្នកនយោបាយ
ក្នុងពេលដែល លីងកូល បានទទួលដំនែងជាប្រធានាធិបតី ប្រទេសអាមេរិចកំពុងជួបវិបត្តការរើសអើងវណ្ណៈទាសករ ដែលជាបញ្ហាមួយ លីងកូល ត្រូវដោះស្រាយក្រោយពេលចូលកាន់ដំនែង។ មានរដ្ឋចំនួន៦បានធ្វើការផ្តាច់ខ្លួនព្រោះពួកចង់រក្សាឲ្យមានវណ្ណៈទាសករ ហើយក្លាយមិនមានការគាំទ្រពីសំនាក់ លោកប្រធានាធិបតីថ្មីរូបនេះ។ លោកប្រធានាធីបតីទី ១៦របស់សហរដ្ឋអាមេរិច បានថ្លែងជាសាធារណថា ” ខ្ញុំមិនមានបំណងចង់លូកដៃក្នុងបញ្ហាទាសភាពក្នុងបណ្តារដ្ឋនោះទេ បញ្ហានេះស្ថិតក្នុងដៃរបស់អ្នកទាំងអស់គ្នា មិនមែនស្ថិតក្នុងដៃរបស់ខ្ញុំទេ បញ្ហាដែលសំខាន់សំរាប់ខ្ញុំគឺ សង្រា្គមផ្ទៃក្នុង ព្រោះពួកយើងមិនមែនជាគូសត្រូវនឹងគ្នានោះទេ “។ គាត់បានប្រកាសបន្ថែមទៀតថា គាត់ចង់ឲ្យប្រជាជនអាមេរិចគ្រប់គ្នានិងគ្រប់ទីកន្លែងមានសេរីភាព។
ក្រោយពេលចូលកាន់ដំនែងបាន១ថ្ងៃ លីងកូល បានប្រកាស សមាសភាព គណៈរដ្ឋមន្ត្រីរបស់គាត់ ដែលក្នុងនោះគេបានឃើញមានឈ្មោះអ្នកដែលប្រកួតប្រជែងជាមួយគាត់ក្នុងការបោះឆ្នោតកន្លងមក ។ គាត់និយាយថា ពួកគេជាមនុស្សដែលមានសមត្ថភាពក្នុងការជួយជ្រំជ្រែងការងាររបស់ប្រទេសជាតិ យើងមិនត្រូវបោះបង់អ្នកដែលមានសមត្ថភាពនោះទេ។ គាត់មានសមត្ថភាពក្នុងការសំរេចចិត្តកិច្ចការប្រទេសជាតិបានយ៉ាងល្អ មុនពេលធ្វើការសំរេចចិត្តគាត់តែងតែធ្វើការពិភាក្សាជាមួយក្រុមមន្ត្រីរបស់គាត់ជាមុនសិន។លីងកូល បានខំប្រឹងដោះស្រាយបញ្ហាទំនាស់រវាងភូមិភាគខាងត្បូងនិង ភូមិភាគខាងជើងដោយប្រើប្រាស់សន្តិវិធីតែលទ្ធផលចុងក្រោយសង្គ្រាមនៅតែកើតមាន។ លីងកូល បានប្រើប្រាស់សិទ្ធស្រប់ច្បាប់ក្នុងនាមជាប្រធានាធិបតី ក្នុងការបញ្ជាសង្គ្រាម។
ក្នុងពេលចាប់ផ្តើមសង្គ្រាម ភូមិភាគខាងជើងមានកំលាំងច្រើនជាងគេគិតថាការវាយលុកទៅលើពូកភូមិភាគខាងត្បូងដើម្បីបង្រួបបង្រួមទឹកដីមានភាពងាយស្រួល។ តែនោះគ្រាន់តែជាការគិតតែប៉ុណ្ណោះ ព្រោះមេទ័ពសំខាន់ៗរបស់លីងកូល បានទទួលបរាជ័យយ៉ាងច្រើនក្នុងរយៈពេល៤ឆ្នាំ ក្នុងសង្គ្រាមនេះ។ លីងកូល មានការពិបាកចិត្តជាខ្លាំងចំពោះការអុសបន្លាយរយៈពេលសង្ក្រាម និងធ្វើឲ្យមានចំនួនប្រជាជនជាច្រើនត្រូវបានបាត់បង់ជីវិត។ ជារៀងរាល់ថ្ងៃ លីងកូល មិនដែលមានពេលទំនេរនោះទេ គាត់តែងក្រោកពីព្រលឹមដើម្បីអានសារសង្គ្រាម រួចសង្វែងរកដំណោះស្រាយ ក្នុងពេលនោះគាត់ក៏ត្រូវព្យាយាមស្វែងរកមេទ័ពដែលមានសមត្ថភាពដើម្បីនាំជោគជ័យមកជូនប្រទេសជាតិ។ គាត់និយាយថា ដំណែង ប្រធានាធិបតីជាដំណែងមួយដែលប្រជាជនអាមេរិចចង់បាន តែពេលនេះតំណែងនេះមិនបានធ្វើឲ្យគាត់មានសុភមង្គលនោះទេ។ ក្រៅពី ការគ្រប់គ្រងគណៈរដ្ឋមន្ត្រី បញ្ជាកងទ័ព គ្រប់គ្រងប្រទេស ប្រធានាធិបតី លីងកូល ត្រូវចំនាយពេលសំរាប់តែងតាំង មន្ត្រី និង កងទ័ពរាប់ពាន់អ្នក ត្រូវត្រៀមសន្ទរកថា និង សរសេរសំបុត្រឆ្លើយឆ្លងក្នុងសម័យសង្គ្រាម ហើយត្រូវព្យាយាមស្វែងរកសៀវភៅក្បួនសង្គ្រាម យកមកអាននិងសិក្សា ។ ក្រោយពីការព្យាយាមធ្វើការយ៉ាងស្វិតស្វាញ កងទ័ពរបស់ លីងកូល កាន់តែមានកំលាំងខ្លាំងក្លា និង ទទួលបានជ័យជំនះជាបន្តបន្ទាប់ ។ ក្រោយមក លីងកូល បានចេញនូវសេចក្តីប្រកាសមួយដែល មានខ្លឹមសាររំដោះពួកវណ្ណៈទាសករ ដែលនេះជាប្រវត្តិសាស្ត្ររបស់ អាមេរិចក្នុងការលប់បំបាត់ទាសភាព ។ពេលកងទព័របស់ លីងកូល បានវាយលុកដល់ទីណា ទាសកត្រូវបានរំដោះ ហើយកំលាំងកងទ័ពភូមិភាគខាងជើងកាន់តែខាំ្លងខ្លាឡើង។ នៅក្នុងកម្មវិធីមួយដែលប្រកាស ពីជោគជ័យក្នុងការលុបបំបាត់ទាសភាព និង នាំមកនូវការបង្រួបបង្រួមជាតិទាំងស្រុង គាត់បាននិយាយថា ” មុននេះ ៨៧ ឆ្នាំ វីរៈបុរសរបស់ពួកយើងបានបង្កើតប្រទេសមួយដ៍សុខសាន្តសំរាប់ពួកយើង គ្រប់គ្នាមានសេរីភាព និង កើតមកមានសិទ្ធស្មើគ្នា “។ ឃ្លាចុងក្រោយរបស់គាត់ថាខ្លាចជាសុភាសិតនយោបាយយ៉ាងសំខាន់មួយ ” រដ្ឋអំណាចមួយដែលជា របស់រាស្ត្រ ព្រោះរាស្ត្រ នឹងមិនបាត់បង់នៅលើផែនដី នេះទេ “។
៤.ប្រធានាធិបតីត្រូវបានគេធ្វើឃាត
នៅក្នុងពីធីអបអរការបញ្ចប់សង្គ្រាមផ្ទៃក្នុង បានប្រារព្ធឡើងដោយមានការចូលរួមពីសំនាក់លោកប្រធានាធិបតី លីងកូលនៅទីក្រុង វ៉ាស៊ីនតោន ។ មិនយូរប៉ុន្មានគេមានលឺស្នូកាំភ្លើងបានផ្ទុះឡើង គេក្រលេកឃើញ លោក លីងកូល ដួលដេកលែងដឹកខ្លួន ទើបគេដឹងថា នេះជាការលួចធ្វើឃាតលោកប្រធានាធិបតី។ អ្នកដែលធ្វើឃាតលោកប្រធានាធិបតីជាអ្នកសិល្បៈល្បីឈ្មោះម្នាក់ដែល គាំទ្រចលនារបស់ពួកភូមិភាគខាងត្បូងដែលបានចាញ់សង្គ្រាម។ គ្រួសារ មន្ត្រីក្នុងរដ្ឋាភិបាល និង ប្រជាជនជាច្រើនម៉ឺននាក់មានការសោកស្តាយក្នុងការបាត់បង់វិរៈជនអ្នកស្នេហាជាតិមួយរូប។
ក្រោយពីមរណភាពរបស់លោកប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិច ទើបពិភពលោកបានដឹងថា គាត់ជាមនុស្សម្នាក់ដ៏អស្ចារ្យ ជាអ្នកទស្សនៈវិទូក្នុងការដឹកនាំ ជាមនុស្សម្នាក់អត់ធ្នត់ និង មានសន្តានចិត្តសន្តោសចំពោះអ្នកដទៃ៕
ប្រែសម្រួលដោយ៖ លោក ម៉ៅ សុខេន
មតិយោបល់