ព័ត៌មានជាតិ

តំ​ប​ន់​​ត្រី​កោ​ណ​មា​ស​​ជា​​អ្វី​​?​

ជា​តំបន់​ដាំ​ដុះ​និង​ផលិត​អាភៀន​ដ៏​ធំ​មួយ​ក្នុងចំនោម​តំបន់​ផលិត​អាភៀន​ទាំង​២​នៅ​អាស៊ី​។ វា​ស្ថិត​នៅ​តំបន់ភ្នំ​ត្រង់​ចំនុច​ប្រសព្វ​រវាង​ប្រទេស​នៅ​អាស៊ី​អាគ្នេហ៍​៤​គឺ មី​យ៉ាន់​ម៉ា វៀតណាម ឡាវ និង ថៃ​។ វា​មាន​ផ្ទៃ​ដី​ប្រហែល​៣៥​ម៉ឺន​គីឡូម៉ែត្រ​ក្រលា​។​
​ចំណែក​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី ៣១ ខែ តុលា ឆ្នាំ ២០១២ កន្លងទៅនេះ ថា ផលិតផល​អាភាន​របស់​ទីក្រុង យាំង​ហ្គ​ន ក្នុង​ប្រទេស​ឡាវ ភូមា និង​ប្រទេស​ថៃ​និង​មាន​ការកើនឡើង​តាម​ការប៉ាន់ស្មាន​ចំនួន​៧៣៤​តោន​នៅក្នុង​ឆ្នាំនេះ​គឺ​កើនឡើង​ចំនួន​១៥​ភាគរយ​ពី​ឆ្នាំ​២០១១​។

​ការិយាល័យ UNODC របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ផលិតផល​អាភាន​របស់​ប្រទេស​ភូមា​នឹង​មាន​ការកើនឡើង​តាម​ការប៉ាន់ស្មាន​ចំនួន​៦៩០​តោន​ក្នុង​ឆ្នាំនេះ ដែល​កើន​ចំនួន​១៣​ភាគរយ​ពី ៦១០​តោន​នៅក្នុង​ឆ្នាំ​២០១១​។​ចំណែក​ផលិតផល​អាភាន​របស់​ប្រទេស​ឡាវ​នឹង​ហក់​ឡើង​ចំនួន​៦៤​ភាគរយ​ស្មើ​៤១​តោន​នៅក្នុង​ឆ្នាំនេះ ខណៈពេល​ដែល​ប្រទេស​ថៃ​មាន​ចំនួន​៣​តោន​ដូច​ទៅនឹង​ឆ្នាំ​២០១១​។​

​តំបន់ ព្រំដែន​របស់​ប្រទេស​ទាំង​បី​គឺ​ត្រូវបាន​គេ​ស្គាល់​ថា​ជា តំបន់​ត្រីកោណមាស​ដែល​ជា​ទីកន្លែង​ផលិត​អាភាន​ដ៏​កំពូល​មួយ​ដែល​មាន​ចំនួន ច្រើនជាង​១,៦០០ នៅ ក្នុង​ឆ្នាំ​១៩៩៦​។​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថានដែល​បច្ចុប្បន្នជាប្រ​ភព នៃ​គ្រឿងញៀន​ដ៏​សំខាន់​ជាងគេ​នៅក្នុង​ពិភពលោក​។​របាយការណ៍​របស់ UNODC បានឲ្យដឹងថា ចំការ​អាភាន​នៅក្នុង​ប្រទេស​ភូមា​បាន​កើនឡើង​ពី​២១,៦០០ ហិច​តា​នៅក្នុង​ឆ្នាំ​២០០៦​ទៅដល់​៥១,០០០ ហិច​តា​នៅក្នុង​ឆ្នាំ​២០១២ ខណ្ឌ​ពេលដែល​ប្រទេស​ឡាវ​បាន​កើនឡើង​ពី​១,៥០០​ហិច​តា ក្នុង​ឆ្នាំ​២០០៧ ទៅដល់​៦,៣០០​នៅក្នុង​ឆ្នាំ​២០១២៕

មតិយោបល់