ព័ត៌មានជាតិ

កា​មា​រ​ម្ម​ណ៍​​ស្នេ​ហា​​​​ជា​​អ្វី​​​?

​កាម​រា គឺ​ស្នេហា ឬ​ហៅ​ថា​មំសំ​ស្នេហា គឺជា​ស្នេហា ដែល​សង្កត់​ធ្ងន់​ទៅ លើ​សេចក្តីសុខ​ខាង​ផ្លូវកាយ ដោយ​វិធី​រួម​សង្វាស ឬ​ស្នេហា​របៀបនេះ​គេ​អាច​រកបាន​ដោយ​មិនបាច់​បង្កើត​មនោ​សញ្ជេត​នា​អារម្មណ៍​ស្នេហា បានដែរ ដោយ​គេ​គ្រាន់តែ​ចំណាយ​ប្រាក់​ទៅ​ទិញ ដូរ​តែប៉ុណ្ណោះ​។​ស្នេហា​បែបនេះ មិន​បាន​ទុក​អនុស្សាវរីយ៍ ដោយ​វែងឆ្ងាយ​ដល់​បុរស​ស្ត្រី ទេ ហើយ​ស្នេហា​បែបនេះ ត្រូវបាន​គេ​មើលងាយ​យ៉ាងខ្លាំង​។​លោក នារាយណ​បណ្ឌិត ក្នុង​ស្រី​ហិតោ​ប្រទេស​របស់​លោក លោក​បាន​សរសេ​រតិ​តៀន​ថា ៖​ស្នេហា​ជា​ការទិញ​ដូរ ជា​អំពើ​នាំ​ឲ្យ​អាម៉ាស មុខ​។​

​ការតិតៀន​ខាងលើនេះ ផ្ទុយ​ពី​នាង​វិធា​វី​ដែល​ស្លាប់​ទៅ ដោយ​មិន​បាន​ស្គាល់​ការរួម​សង្វា​ស​។​ចំណែក​ព្រះ​នាង​បុ​ទុម​កេសរ ក្នុ​រឿង​ហង្ស​យន្ត បាន​ត្រូវ​កាម​រា​គឺ​ស្នេហា ធ្វើឲ្យ​ព្រះនាង​ទ្រង់​គភ៌ ក្បត់​ប្រពៃណី នៃ​នគរ​បញ្ច​បុរី ។​នេះ ជា​អំពើ​មិន​ល្អ​មួយ យើង​មិនគួរ​ប្រញាប់ប្រញាល់​ចង់​ស្គាល់​រសជាតិ​ពេក​ទេ យើង​ត្រូវ​ចង់​មនោ​សញ្ជេ​តនារ​ម្មណ៍ ស្នេហា​ឲ្យបាន​យូរ​សិន នោះ​កាម​រា​គឺ​ស្នេហា និង​មកដល់​យើង​ជាមិនខាន ក្រោយពេល​ដែល​យើង​រៀប​អាពាហ៍ពិពាហ៍​រួច​នោះ​។​

​ដូចដែល​បាន​ដឹង និង​យល់​ជ្រាប់​ខាងលើ​រួចហើយ កាម​រា​គឺ​ស្នេហា ឬ​មំសំ​ស្នេហា គ្មាន​ទុក​អនុ​ស្សា ជា​ដុំកំភួន​អ្វី​ដល់​បុរស ស្ត្រី​ទេ នោះ​បុរ​ស្ត្រី​នោះ និង​ជិនណាយ​គ្នា រក​រឿងហេតុ​លះលែងគ្នា​បាន ដោយ​ងាយ​បំផុត​។​គេ​គ្រាន់តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​បន្តិច ក៏​អាច​បំភ្លេច​គ្មា​បាន ដូច​ជា​ពាក្យ​មួយ​គេ​ថា បាន​កាយ​ណាយចិត្ត​ជាដើម​។​
​ដើម្បី​សេចក្តីសុខ​របស់​យើង គួរ​យើង​រៀន​ឲ្យ​ស្គាល់​ការអបរំ​នៃ​ភេទ ប៉ុន្តែ មិនត្រូវ ទុំ​មុន​ស្រ​គាល ឬ កុំ​រីក​មុន​អរុណរះ​៕

មតិយោបល់