ព័ត៌មានជាតិ

ត្រឹ​ម​ ​១​៥​​ថ្ងៃ​ ​Call​​ ​of​ ​Duty​ ​រ​ក​​ប្រាក់​​បា​ន​ ​១​​ពា​ន់​​លា​ន​​ដុ​ល្លា​រ​​អា​មេ​រិ​ក​​

​យោង​តាម​គេហទំព័រ All Things Digital ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ០៥​ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​​ហ្គេម Call of Duty វគ្គ Black Ops II លក់​បាន​លុយ ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ១៥​ថ្ងៃ​។​

​នៅមុននេះ ក្រុមហ៊ុន Activision បាន​ប្រកាស​ឲ្យដឹង​ថា ហ្គេម Call of Duty វគ្គ Black Ops II លក់​បាន​លុយ ៥០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ថ្ងៃ​ដំបូង​។​

​កាលពី​ឆ្នាំ ២០១១ ក្រុមហ៊ុន Activision បានចេញ ហ្គេម Call of Duty វគ្គ Modern Warfare 3 លក់​បាន​លុយ ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ ១៦​ថ្ងៃ ដូច្នេះ​មានន័យថា វគ្គ​ដែល​ចេញ​លក់​នៅ​ឆ្នាំ​នេះ វា​មិន​ខុស​ពី​ឆ្នាំ​មុខ​ឡើង​៕

មតិយោបល់