ព័ត៌មានជាតិ

Fabrice​ ​Santoro​ ​ធ្វើ​​ខួ​ប​កំ​ណើ​ត​​លើ​ក​​ទី​ ​៤០​ ​ស្រ​ប​​ពេ​ល​​ឈ្នះ​ ​Tim​ ​Henman​

​កីឡាករ​វា​យតិ​ន្នី​ស Fabrice Santoro បាន​ធ្វើ​ខួប​ទី ៤០ របស់ខ្លួន ដោយ​បាន​បំបាក់​កីឡាករ Tim Henman ដោយ​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍ ATP Champions Tour កាលពី​ថ្ងៃអាទិត្យ កន្លងទៅ​។​

Fabrice Santoro ក្នុង​ការជួប​ជាមួយនឹង Tim Henman ដោយ​ពិន្ទុ 7-5 និង 6-3 នៅឯ Royal Albert Hall​។​
​សម្រាប់​ជំហាន​បន្ទាប់ នៃ​កម្មវិធី ATP Champions Tour កីឡាករ Fabrice Santoro ក៏​បាន​ជួប​ជាមួយនឹង Rio de Janeiro​។​កីឡាករ Fabrice Santoro បាន​និយាយថា “​ថ្ងៃនេះ​គឺជា​ថ្ងៃ​ពិសេស​របស់​ខ្ញុំ​ហើយ ព្រោះ​ថា​វា​ជា​ថ្ងៃ ខួបកំណើត​របស់ខ្ញុំ ហើយ​ក្នុងនោះ​ក៏​មាន​វត្តមាន​គ្រួសា​ររ​បស់​ខ្ញុំ​នៅ​ក្នុង​ហ្វូង​អ្នកទស្សនា​ផងដែរ និង​មិត្តភក្តិ​របស់​ខ្ញុំ​ក៏​បាន​មកពី​ទីក្រុង​ប៉ារីស​ដើម្បី​អបអរ​ខួបកំណើត​របស់​ខ្ញុំ​ដែរ​”​។​កីឡាករ​រូបនេះ​បាន​បន្តទៀតថា​”​សម្រាប់​ខ្ញុំ​កីឡាតិន្នី​ស វា​ជា​ផ្នែក​មួយ​ដ៏​ធំ​សម្រាប់​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​បានបង្ហាញ​ទម្រង់​ជាមួយ​ពិភព​កីឡា​នេះ​តាំងពី ៦ ឆ្នាំមុន ហើយ​ខ្ញុំ​តែងតែ​ទទួលបាន​នូវ​ភាព​រីករាយ​ណាស់​ខណៈ​ដែល​នៅ​លើ​ទីលាន​”៕

មតិយោបល់