ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប​ ​សុ​វ​​ត្ថិ​ ​ច្រៀ​ង​​ប​​ទ​ ​អូន!​sexy​ ​lady​ ​លំ​នាំ​​ប​ទ​​រ​ប​ស់​ Psy​ ​លើ​​ទឹ​ក​ដី​​អា​មេ​រិ​ក​​

តារាចម្រៀង ព្រាប សុ​វត្តិ ខណៈ​ដែល​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាម​រិកជាមួយ​នឹង ក្រុម Cartoon Emo នោះ​បាន​ពាំនាំ​នូវ​បទ​ថ្មី​ទៅ​ជាមួយ​ផង​ដែរ ដោយ​បទ​នោះ​លំនាំ​តាម​បទ​របស់​តារាចម្រៀង​កូរ៉េខាងត្បូង Psy ក្រោម​ចំណងជើង​ថា Gangnam Style ។​ចំណែក​បទ​ដែល​ព្រាប សុ​វត្តិ លើកយក​មក​ច្រៀង​វិញ​នោះ​ក្រោម​ចំណងជើង​ថា ​អូន!sexy lady ខណៈ​ដែល​បង្ហាញ​ខ្លួន​នៅ ឯ CRANSTON PORTUGUESE CLUB ក្នុង​រដ្ឋ CRANSTON RHODE ISLAND នោះ​។​

​អូន!sexy lady លំនាំ​សាច់ភ្លេង​តាម Gangnam Style នោះ មាន​រយៈពេល ៣ នាទី និង ០៨ វិនាទី ជាមួយ​នឹង​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់​តារាចម្រៀង​សម្លេង ធ្ងន់​រូបនេះ ធ្វើឲ្យ​បទ​មួយ​នេះ​ពិរោះ ដោយឡែក​ពី បទ ចាស់​របស់​គេ​ម្យ៉ាងដែរ​។​

​នៅ​ក្នុង​វីដេអូ​ឃ្លិប​ក្នុង​ការសម្តែង​បទ ​អូន!sexy lady របស់​តារាចម្រៀង ព្រាប សុ​វត្តិ គេ​ក៏​ឃើញ​វត្តមាន​របស់​តារា​សម្តែង និង​ចម្រៀង លោក ហង្ស ឈា ឈរ​អម​នឹង​ឆាក ផងដែរ​។​រហូតមក​ទល់​នឹង​ពេលនេះ​បទ វីដេអូ​ឃ្លិប ​អូន!sexy lady នេះដែរ មាន​អ្នក​ចុច​បង្ហាញ​ជាង ១៤០០ ដែល​អាប់​ឡូត កាលពី​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០១២​កន្លងមកនេះ​៕

​ទស្សនា​វីដេអូ ឃ្លិប​ដូចខាងក្រោម​៖


មតិយោបល់