ព័ត៌មានជាតិ

រថយន្តដឹកប្រេងគេចពន្ធ L.H.R ជួបគ្រោះថ្នាក់ចរាចរណ៍ រអិលរេពេញផ្លូវ

ស្ទឹងត្រែងៈ រថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុន L.H.R ដែលគេអះអាងថា បានដឹកប្រេងគេចពន្ធនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យរថយន្តជាន់ហ្វ្រាំងរេពេញថ្នល់។

បើតាមភ្នាក់ងារ Post News បានឲ្យដឹងនៅ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ដោយបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយកើតឡើងនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុង និងខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តជាន់ហ្វ្រាំងយ៉ាងខ្លាំង ដែលប្រហែលមកពីជាប់ហ្វ្រាំងបណ្តាលឡានវេ កាត់ទទឹងថ្នល់ ប៉ះនឹងក្បាលស្ពាន។ ក្រោយកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត មកសណ្តោងរថយន្តដឹកប្រេងនោះចេញវិញ ដោយមិនបង្កការរំខានដល់សមត្ថកិច្ចជំនាញឡើយ៕

photo_2016-09-23_20-49-24photo_2016-09-23_20-49-26photo_2016-09-23_20-49-29photo_2016-09-23_20-49-30photo_2016-09-23_20-49-32photo_2016-09-23_20-49-34photo_2016-09-23_20-49-36photo_2016-09-23_20-49-38photo_2016-09-23_20-49-40photo_2016-09-23_20-49-42photo_2016-09-23_20-49-44photo_2016-09-23_20-49-46photo_2016-09-23_20-49-48photo_2016-09-23_20-49-51photo_2016-09-23_20-49-53photo_2016-09-23_20-49-55photo_2016-09-23_20-49-57

មតិយោបល់