ព័ត៌មានជាតិ

ម៉ូតូសង់ពីរគ្រឿងបុកគ្នាឡើងរួញ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

កែប: យុវជនសិស្សសាលាអាយុ ១៨ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ហេីយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងបុរសជាកសិករអាយុ ៤១ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា នៅផ្លូវជាតិលេខ៣៣ ចំណុចខាងលិចក្លោងទ្វាវត្តភ្នំព្រូសស្ថិតនៅភូមិដំណាក់ចង្អេីរក្នុងពេលបើកបរបញ្រ្ចសទិសគ្នា។

ប៉ូលិសឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដោយភាគីម៉ូតូម៉ាកហុងដាC125ផលិតឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ ស្លាកលេខ កែប1A 2315បេីកបរដោយឈ្មោះឃុត ប៊ុននី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ រងរបួសធ្ងន់ និងភាគីខាងម៉ូតូម៉ាកហុងដាC125ផលិតឆ្នាំ២០១៦ ពណ៌ ខ្មៅគ្មានស្លាកលេខ បេីកបរដោយឈ្មោះពន់់ លីកូភេទប្រុសអាយុ18ឆ្នាំរស់នៅភូមិភ្នំលាវឃំុពងទឹកស្រុកដំណាក់ចង្អេីរខេត្តកែបមុខរបរសិស្សរងរបួសធ្ងន់បញ្ចូនមកមន្ទីរពេទ្យខេត្តកំពត និងក្រោយមកបានស្លាប់បាត់បង់ជីវិត៕

photo_2016-09-11_20-21-20

photo_2016-09-11_20-21-24

photo_2016-09-11_20-21-27

មតិយោបល់