ព័ត៌មានជាតិ

Google ដក Nexus 4 ពី Factory Image មិន​ប្រាប់​មូលហេតុ​

nexus-4-press-shot
Nexus 4 ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Google ដែល​ទទួលបាន​នូវ​ប្រជាប្រិយភាព​បំផុត​ក្នុងចំណោម Nexus ទាំងអស់​។​
​ជាដំបូង​ក្រុម​​ហ៊ុន​​​​ទូរស័ព្ទ​ត្រូវបាន​ប្រកាសថា មិនមាន LTE ឡើយ​ បែរជា​មាន LTE Chip នៅ​ខាងក្នុង​ទៅវិញ ហើយ​វា​មិន​មាន​សកម្មភាព​អី្វ​ឡើយ ប៉ុន្តែ​មិនយូរប៉ុន្មាន LTE Chip ត្រូវ​បាន​ដំណើរការ ដោយ​ការ Hack ហើយ​សម្រាប់​បញ្ហា​នេះ​ក្រុមហ៊ុន Google មិន​បាន​អើ​ពើ​អ្វី​ដែរ​​មកដល់ពេលនេះ ក្រុមហ៊ុន​បាន​ដក Factory Image សម្រាប់​ទូរស័ព្ទ​នេះ​ពី​វ៉ិបសាយ​អ្នក​អភិវ្ឍ​កម្មវិធី ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​មិន​បាន​និយាយអី្វ​ឡើយ​សម្រាប់​ការដក​នេះ ប៉ុន្តែ​សម្រាប់​ការដក​នេះ​ទំនង​ជា​ដោយសារតែ Nexus 4 មិន​ច្បាស់​ថា ប្រើ LTE ដោយ FCC ឬ​ក្រុមហ៊ុន​មិន​ចំណាយ​ប្រាក់​សម្រាប់ LTE៕​

មតិយោបល់