ស្រុកដំណាក់ចង្អើរ គឺជាស្រុកមួយស្ថិតនៅក្នុងខេត្តកែប។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។
ភូមិ៖
• ភួមិកែប
• ភួមិកែវក្រសាំង
• ភួមិដំណាក់ចង្អើរ
• ភួមិ ថ្នី
• ភួមិអូរក្រសារ
• ភួមិដំណាក់ចំបក់
• ភួមិកំពង់ត្រឡាច
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន ហើយទីរួមខេត្តមានផ្ទៃដីកាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរបរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អផងដែរ។ សព្វថ្ងៃខេត្តកែបមាន សាលារៀន មន្ទីរពេទ្យ ព្រមទាំងអគារខ្ពស់៍ៗ ប្រជាជនមួយចំនួនគោរពព្រះពុទ្ធសាសនា នឹងខ្លះទៀតគោរពព្រហ្មញ្ញសាសនា។ ហើយខេត្តនេះសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម ខ្យង បង្កង បង្គា ត្រី ព្រមទាំងអាហារជាច្រើនទៀត។ ចំនែកឯរមណីយដ្ឌានមានរមណីយដ្ឌានភ្នំសសៀរនៅក្បែរផ្សារសេះសហើយមានកន្លែង ទស្សនាដូចជា រូងស្តេចដំរីស រូងប្រចៀវ រូងស្រែមួយរយ ព្រះគោព្រះកែវទៀតផង។ នៅពេលមានកម្មវិធីផ្សេងៗ ប្រជាជនតែងតែទៅគោរពព្រះសង្ឃនៅទីនោះ។ ព្រមទាំងប្រជាជនយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគងនៅទីនោះ។ ហើយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលដែលគាត់ត្រលប់មកពីទីវត្តអារាម។ អ្នកភូមិរបស់ខ្ញុំពេលដែលមានពិធីបុណ្យនៅក្នុងភូមិពួកគាត់តែងតែជួយគ្នាដើម្បីបង្កើននូវភាពសប្បាយរីករាយ។ ហើយប្រជាជននៅភូមិរបស់ខ្ញុំមានការចេះដឹងច្រើនចំនែកឯប្រជាជនមួយចំនួនទៀតគ្មាន ការចេះដឹង។នេះបញ្ជាក់អោយឃើញថាមានប្រជាជនភាគតិចគឺគ្មានការចេះដឹងទេពីព្រោះខេត្តនេះជាខេត្តដែលកំពុងអភិវឌ្ឈ៕
មតិយោបល់