កីឡាករបាល់ទាត់ជើងខ្លាំងសញ្ជាតិអាហ្សង់ទីន Lionel Messi បានយល់ព្រមចុះកិច្ចសន្យាសារថ្មីជាមួយក្លិប Barcelona មានន័យថាកីឡាកររូបនេះនឹងបន្តលេងឲ្យក្លិបអ្នកមានបុណ្យរហូតដល់ឆ្នាំ ២០១៨ ។
Lionel Messi នៅពេលថ្មីៗមកនេះទើបនឹងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំ ឆ្នាំ២០១២ ទាំងនៅក្លិប និងជម្រើសជាតិ ( ៩០គ្រាប់ ) ដែលលោក Gerd Mullar ដែលមានវ័យ ៤០ ឆ្នាំធ្វើបានត្រឹម ៨៥ គ្រាប់ក្នុងមួយរដូវ ។ស្របពេលជាមួយនឹងគ្នានេះដែរ ខ្សែការពារ Carles Puyol អាយុ ៣៤ឆ្នាំ និង ខ្សែបម្រើ Xavi Hernandez វ័យ ៣២ឆ្នាំ ក៏បានយល់ព្រមចុះកិច្ចសន្យាថ្មីផងដែរ នឹងត្រូវបន្តនៅក្លិបនេះ រហូតដល់ឆ្នាំ២០១៦ ។
Messi គឺជាកីឡាករម្នាក់ដែលស្ថិតក្នុងបេក្ខភាពទាំងបី ដើម្បីដណ្ដើមពានកីឡាករល្អបំផុតប្រចាំឆ្នាំ របស់ Ballon D’or ជាមួយ Cristiano Ronaldo និង Andres Iniesta៕

មតិយោបល់