ព័ត៌មានជាតិ

ប្រ​ទេ​​​ស​​ឥ​ណ្ឌា​​​ម​នុ​ស្ស​​ស្លា​ប់​ ​១​៣​ ​នា​ក់​​ដោ​យ​សា​រ​​កា​រ​​​រ​លំ​​អ​គា​រ​​

កាលពី​ថ្ងៃ​អង្គារម្សិ​មិញ​នេះ មាន​ឧបទ្ទេវហេតុ បាក់​រលំ​អគារ​ដ៏​ធំ​មួយ​ខ្នង ដែល​កំពុងតែ​ត្រូវបាន​សាងសង់​នៅ​ឡើយ​នៅក្នុង​រដ្ឋ​មហារាស្ត្រ ប្រទេស​ឥណ្ឌា បាន​បាក់​រលំ​ទាំង​ជំហរ បណ្តាលអោយ​កម្មករ​សំណង់ ១៣​នាក់ បាន​បាត់ បង់​ជីវិត និង​ជាង​១០​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ កំពុងតែ​ប្រឹងប្រែង​គាស់​កកាយ​គំនរ​បាក់បែក​នៃ​អគារ ដើម្បី​ស្វែងរក​ជនរងគ្រោះ​បន្ថែមទៀត ដែល​អាច​នៅ​ជាប់​ខ្លួន នៅក្នុង​គំនរ​អគារ​បាក់បែក​នោះ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន មិន​បាន​បង្ហាញ​អំពី​ចំនួន​អ្នក​ដែល​បាន​បាត់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​នោះទេ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ការបាក់​រលំ​អគា​រកំ​ពុង​តែ​សាងសង់​នេះ អាច​បណ្តាលមកពី​ការសាងសង់​ខុស​បច្ចេកទេស ដោយ​មិន​បាន​គូរ​ប្លង់​ត្រឹមត្រូវ​ទៅ​តាម​មាត្រដ្ឋាន​នោះ​។​​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​មិនមែន​ជា​លើក​ទី ១​ទេ សម្រាប់​ឥណ្ឌា​ដែល​ទទួលរង​នូវ​ឧបទ្ទេវហេតុ​បែបនេះ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​រយ​នាក់​ដោយសារ​ការ​រំលំ​អគារ នៅ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​ប្រទេស​នេះ​៕

ប្រ​ទេ​​​ស​​ឥ​ណ្ឌា​​​ម​នុ​ស្ស​​ស្លា​ប់​ ​១​៣​ ​នា​ក់​​ដោ​យ​សា​រ​​កា​រ​​​រ​លំ​​អ​គា​រ​​
ប្រ​ទេ​​​ស​​ឥ​ណ្ឌា​​​ម​នុ​ស្ស​​ស្លា​ប់​ ​១​៣​ ​នា​ក់​​ដោ​យ​សា​រ​​កា​រ​​​រ​លំ​​អ​គា​រ​​

មតិយោបល់