នៅឆ្នាំ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថបពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះ៕
ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ នៅឆ្នាំ១៩៦៣ គេចាប់ផ្តើមធ្វើសណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើបានមកដើរលេងកំសាន្តនៅទីនេះ នៅក្នុងឆ្នាំដដែល គែចាប់ផ្តើមធ្វើពង្រីកកំពង់ផែប៉ុន្តែ ពួកគេត្រូវផ្អាកការធ្វើនៅ ឆ្នាំ១៩៧០ ពីព្រោះ លុន ណុលបានដណ្តើមអំណាចហើយបានមកកាន់កាប់ប្រទេស កម្ពុជា៕ នៅឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្គ្រាម៕
នៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ និងខ្មែរក្រហមបានចាប់យកកប៉ាលរបស់ សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការ នៅលើកប៉ាល់នោះ ហើយសហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាត់យ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិក វិញ៕
បន្ទាប់ពីសង្គ្រាមបានបញ្ជប់រួច នៅឆ្នាំ ១៩៨០ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី នៅឆ្នាំ ១៩៩៧ រដ្ឋាភិបាល បាន អោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពូជា សំរាប់ធ្វើសាលាបច្ចេកទេស នៅផ្លូវអូរប្រាំ សំរាប់យុវជន ក្រីក្រនៅទីក្រុងនេះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេស កម្ពុជា ៕ នៅថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទ នរោត្ត សីហមុនី បានយាងមកទីក្រុងព្រះសីហនុ ឯកឧត្តម ស្បោងសារ៉ាត បានទទួល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុ ជា ជាមួយនឹង ព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិង ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ៕


មតិយោបល់