កប៉ាល់ Venus របស់ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ត្រូវបានបង្ខាំងទុកនៅក្នុងកំពង់ផែ Amsterdam ប្រទេសហ៊ូឡង់ ដោយអ្នករចនាម៉ូដកប៉ាល់នេះផ្ទាល់ ក្នុងករណីបង់លុយថ្ងៃរចនាម៉ូដមិនទាន់គ្រប់។
មេធាវីរបស់លោក Philippe Starck ដែលជាអ្នករចនាម៉ូដកប៉ាល់ Venus របស់លោក Steve Jobs បាននិយាយថា កូនក្ដីរបស់លោក ទើបតែទទួលបានលុយចំនួន ៦លានអឺរ៉ូ ដែលតាមលក្ខណៈគឺត្រូវបាន ៩លានអឺរ៉ូ។
ក្រុមគ្រួសាររបស់លោក Steve Jobs បាននិយាយថា តម្លៃនៃការសាងសងកប៉ាល់នេះ មានតម្លៃជាង ១០០លានអឺរ៉ូប៉ុណ្ណោះ ដូច្នេះ លោក Philippe Starck គឺត្រូវទទួលបានថ្លៃរចនាម៉ូដត្រឹមតែ ៦លានអឺរ៉ូ។
គម្រោងនៃកិច្ចព្រមព្រៀងសាងសង់កប៉ាល់នេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ ដោយលោក Jobs និង Starck ដោយគ្មានអ្នកទី៣ដឹងឮច្បាស់ពីលក្ខណៈឡើយ៕


មតិយោបល់