កាលពីថ្ងៃអាទិត្យម្សិលមិញមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានចេញនូវសេចក្តីប្រកាសមួយពាក់ព័ន្ធទៅនឹងកំណើនខាងវិស័យការពារជាតិរបស់កូរ៉េខាងជើង ដែលបានផលិតគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់។
ប្រភពព័ត៌មានពីមន្ត្រីរូបនោះ បានអោយដឹងថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង មានសមត្ថភាពអាចបាញ់បានចម្ងាយប្រមាណជាជាងមួយម៉ឺនគីឡូម៉ែត្រ ដែលភាពជឿនលឿងខាងវិស័យយោធារបស់កូរ៉េខាងជើងនេះ បានធ្វើអោយពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្រុមអ្នកវិភាគបានឲ្យដឹងថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងអាចកំទេចនូវគ្រប់ទីតាំងទាំងអស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។
ប្រភពខាងលើបានឲ្យដឹងបន្តថា កងកម្លាំងយោធារបស់កូរ៉េខាងជើង អាចនឹងបាញ់បង្ហោះផ្កាយរណបសារជាថ្មីម្តងទៀត ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងគ្រាប់មីស៊ីលរបស់ខ្លួន៕
មតិយោបល់