ព័ត៌មានជាតិ

យ៉ា​ង​តិ​ច​ ​៥​០​​​នា​ក់​​ត្រូ​វ​បា​ន​​ឃា​ត់​ខ្លួ​ន​​នៅ​​​ម៉ា​ឡេ​ស៊ី​ ពា​ក់​ព័​ន្ធ​​នឹ​ង​​ឧ​ក្រិ​ដ្ឋ​ក​ម្ម​​តា​ម​​អ​ន​​ឡា​ញ​​

គូ​ឡា​ឡាំ​ពួ​៖ ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​តៃវ៉ាន ចិន ចំនួន ៥០​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ក្នុង​បទចោទប្រកាន់​ប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ង​ក្នុង​គោលបំណង​រក​លុយ​តាមផ្លូវ​ងងឹត​។​

យ៉ា​ង​តិ​ច​ ​៥​០​​​នា​ក់​​ត្រូ​វ​បា​ន​​ឃា​ត់​ខ្លួ​ន​​នៅ​​​ម៉ា​ឡេ​ស៊ី​ ពា​ក់​ព័​ន្ធ​​នឹ​ង​​ឧ​ក្រិ​ដ្ឋ​ក​ម្ម​​តា​ម​​អ​ន​​ឡា​ញ​​
យ៉ា​ង​តិ​ច​ ​៥​០​​​នា​ក់​​ត្រូ​វ​បា​ន​​ឃា​ត់​ខ្លួ​ន​​នៅ​​​ម៉ា​ឡេ​ស៊ី​ ពា​ក់​ព័​ន្ធ​​នឹ​ង​​ឧ​ក្រិ​ដ្ឋ​ក​ម្ម​​តា​ម​​អ​ន​​ឡា​ញ​​

​យោងតាម​ប្រភព​ព័ត៌មាន​សារព័ត៌មាន Asia One News ចុះផ្សាយ​នៅ​ថ្ងៃទី ២៦​ខែ​ធ្នូ ឆ្នាំ ២០១២ នេះ​ថា ម៉ាឡេស៊ី ចិន និង​តៃវ៉ាន់ បាន​ធ្វើ​ការសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ទើប​ឈាន​ដល់​ការចាប់ខ្លួន​នេះ ដែល​តាម​ការបញ្ជាក់ ក្រុម​មនុស្ស​ទាំងនេះ គឺជា​មុខសញ្ញា​បង្កើត​បទឧក្រិដ្ឋ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត ដោយ​បន្លំ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​របស់​រដ្ឋ​។​

​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ក្រុម​មនុស្ស​ខាងលើ បាន​បង្ហើប​ឲ្យដឹងថា ក្រុម​នេះ​បាន​បន្លំ​រក​ប្រាក់ចំណូល​ដោយ​ខុសច្បាប់ ហើយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៤២​លាន​ដុល្លារ​អាមេរិក​។​
​ក្នុង​ប្រតិបត្តិការ​ចាប់ខ្លួន​នេះ ក្រុម​សមត្ថកិច្ច​រឹបអូស​បាន កុំព្យូទ័រ គ្រឿង​បរិក្ខា​ទូរគមនាគមន៍ មួយចំនួន ដែល​ពួកគេ​ទុក​ប្រើ​នៅក្នុង​ផ្ទះ​ប្រណិត​មួយកន្លែង​៕

មតិយោបល់