ព័ត៌មានជាតិ

L​i​o​ne​l​ ​M​e​ss​i​ ​ប​ង្ហើ​ប​ថា​​គា​ត់​គួ​រ​តែ​ចា​កចេ​ញ​ពី​ ​B​a​r​c​el​o​n​a

ទីក្រុងហ្ស៊ូរីច៖ យោងតាមសារព័ត៌មាន AFP បាន​ចុះផ្សាយ​ឲ្យដឹងថា ​កីឡាករ Lionel Messi បានឃើញ Ronaldo វាយ​ប្រហារ ​ដោយដណ្តើម​បានពាន Ballon d’Or នៅទីក្រុ​ងហ្ស៊ូរីច ជាលើកទី ២
​ក្នុងប្រទេស​ស្វីស​ហ្សាលេន ​កាលពីយប់ថ្ងៃចន្ទ ។​ បន្ទាប់មក​ដោយមានការរំពឹងទុក​លើអនាគតខ្លួន កីឡាកររូបនេះបាននិយាយថា ខ្ញុំនឹង​មិនដឹងថា​នឹងទៅទីណា​នោះទេ នៅឆ្នាំក្រោយ​។​
Messi
តារា​បាល់ទាត់​អាហ្សង់ទីនេះរូបនេះ ​កន្លងមក​​មានព័ត៌មាន​ចចាមអារាមលេចឡើង ​ ដោយនិយាយថា Messi នឹង​ចាកចេញពី Camp Nou ទៅកាន់តោខៀវ ឬមេឃខៀវ ​ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ Messi បានចេញ​មុខ​បដិសេធថា គាត់មិនចាកចេញពី Barcelona នោះទេ គាត់ស្នាក់នៅទីនេះ ​ព្រោះគាត់គ្មានបំណងចេញនោះទេ ។​
ជាមួយនឹង​សម្តីព្រលយ ពាក្យមួយមាត់ ​​ក្នុងព្រឹត្តិការណ៍​ Ballon d’Or យប់ថ្ងៃចន្ទ​ ​Messi បាននិយាយថា “ខ្ញុំមិនដឹងទៅទីណានោះទេ នៅឆ្នាំក្រោយ” សម្តី នេះបានធ្វើឲ្យ គេគិតថា Messi កំពុង​​ចង់ចាកចេញពី Barcelona ។​

ម្យ៉ាងវិញទៀត សម្តីនេះ បាន​ធ្វើឲ្យក្លិបធំជាច្រើននៅអង់គ្លេស កំពុងត្រៀមលុយ ជះ ​ ក្នុងតម្លៃ ២៥០ លានអឺរ៉ូ ប្រហែល ២៩៦ លានដុល្លារ និងប្រាក់ខែ ២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលវា​មិនអាច​ជះផលអាក្រក់ដល់ ច្បាប់ហិរញ្ញ​វត្ថុរបស់ UEFA ៕​

មតិយោបល់