លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NBC ថា លោកនឹងជំរុញឲ្យមានច្បាប់ថ្មីស្ដីពីការ គ្រប់គ្រង់ អាវុធ(កាំភ្លើង) នៅអណ្ណត្តិទី២របស់លោក។
ការលើកឡើងបែបនេះ ដោយសារតែកាលពីពាក់កណ្ដាលខែធ្នូ កន្លងទៅ មានការបាញ់ប្រហារនៅក្នុងសាលារៀនមួយកន្លែងនៅក្នុងទីក្រុងញ៉ូថោន ដែលបណ្ដាលឲ្យក្មេងតូចៗប្រមាណជា ២០នាក់បានស្លាប់ និងក្មេងវ័យជំទង់ ៦នាក់បានស្លាប់។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាករណីទីមួយនោះទេនៅសហរដ្ឋអាមេរិកនោះ ក្នុងឆ្នាំ ២០១២ នេះ មានការបាញ់បោះជាច្រើនកន្លែងនៅដូចជា រោងភាពយន្ត នៅតាមលំនៅដ្ឋាន នៅតាមសាធារណៈជាដើម៕
ព័ត៌មានជាតិ
មតិយោបល់