តុលាការបានសម្រេចឲ្យក្រុមហ៊ុន Amazon ឈ្នះក្ដី Apple ក្នុងបទចោទប្រកាស់ប្រើប្រាស់ឈ្មោះ «app store» នៅលើប្រព័ន្ធដំណើរការ Android។
យោងតាមគេហទំព័រ Bloomberg ដែលចុះផ្សាយនៅព្រឹកថ្ងៃទី ០៣ខែមករា ឆ្នាំ ២០១៣ នេះថា ការចោទប្រកាន់ដែលឥតភស្ដុតាងរបស់ Apple មកលើ Amazon នោះគឺមិនអាចយកជាផ្លូវការនោះទេ។
ការចោទប្រកាន់របស់ Apple បានលើកឡើងបន្ទាប់ពី ក្រុមហ៊ុន Amazon ប្រើប្រាស់ឈ្មោះ «App Store» ជាកម្មវិធីប្រើនៅលើ Android កាលពីឆ្នាំ ២០១១ ព្រោះថា Apple បានប្រើប្រាស់ «APP STORE» តាំងពីឆ្នាំ ២០០៨។
តុលាការបានលើកឡើងថា អតិថិជនដែលប្រើប្រាស់ app store នៅលើ Android មិនបានយល់ច្រឡំថាជារបស់ Apple នោះទេ ដូច្នេះការចោទប្រកាន់របស់ Apple មកលើ Amazon គឺមិនអាចយកជាផ្លូវការបានទេ៕
មតិយោបល់