បរទេស៖ គ្រូបង្វឹកឆ្នើមរបស់ក្លឹប Leicester City លោក Brendan Rodgers ត្រូវបាន The Goal អះអាងថាបានបដិសេធមិនទទួលយកសំណើររបស់ក្លឹប Newcastle ឡើយ។
លោក Rodgers ត្រូវបានគេដឹងទៀតថាលោកមិនបានសូម្បីតែទទួលយកការចរចាគ្នាជាមួយនឹងម្ចាស់ក្លឹបថ្មីរបស់ Newcastle ឡើយដោយលោកជឿជាក់ថាលោកនឹងអាចជោគជ័យក្នុងការមកជំនួសតំណែងរបស់លោក Pep Guardiola ជាមួយយនឹងក្លឹបមេឃខៀវ Man City
ឯណោះវិញ។
The Daily Mail ក៏បានចេញផ្សាយដូចគ្នាដែរថាអតីតគ្រូបង្វឹករបស់ហង្សក្រហម Liverpool រូបនេះនឹងក្លាយខ្លួនទៅជាបេក្ខភាពអទិភាពមួយប្រសិនបើគ្រូបង្វឹកអេស្បាញលោក Pep នឹងអាចចាកចេញពីក្លឹបនៅចុងរដូវកាលនេះ៕
មតិយោបល់