ព័ត៌មានជាតិ

Queens​ ​Park​ ​Rangers​ ​ធ្វើ​ឲ្យ​​តោ​​ភ្ញា​ក់​ផ្អើ​ល​​

​កាលពី​រាត្រី​ថ្ងៃ ពុធ ថ្មី​នេះ​យោង​តាម​គេហទំព័រ Skysports បាន​ចុះ​បង្ហាញ​ឲ្យដឹងថា ក្រុម​បាត​តារាង Queens Park Rangers​បាន​ធ្វើឲ្យ​ក្លិប​ជើង​ខ្លាំង តោ​ខៀវ Chelsea រង​នូវ​ភាព​ភ្ងាក់ផ្អើល​ក្នុង​ឆ្នាំ ថ្មី​នេះ ដែល​ធ្វើ​ការប្រកួត​ឡើង​នៅ Stamford Bridge​។​

Queens​ ​Park​ ​Rangers​ ​ធ្វើ​ឲ្យ​​តោ​​ភ្ញា​ក់​ផ្អើ​ល​​
Queens​ ​Park​ ​Rangers​ ​ធ្វើ​ឲ្យ​​តោ​​ភ្ញា​ក់​ផ្អើ​ល​​

​អតីត​កីឡាករ​របស់ Chelsea លោក Shaun Wright-Phillips ដែល​បច្ចុប្បន្នកាល​កំពុង​លេងឲ្យ​ក្លិប Queens Park Rangers​បានបង្ហាញ​ស្នៀត​លេង​ដ៏​ល្អ​បំផុត​របស់​ខ្លួន ដើម្បី​អរ​អរ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ ដោយ​អាច​រក​គ្រាប់​បាល់​ឲ្យ​ក្លិប​របស់ខ្លួន នៅ​នាទី ៧៨ ដែល​ធ្វើឲ្យ QPR នៅ​តោង​តារាង Premier Leaque បន្តទៅទៀត ជាមួយនឹង Reading ។​
​នៅ​នាទី ទី ៤ កីឡាករ Marko Marin​របស់ តោ​ខៀវ បាន​ធ្វើឲ្យ​មាន​កំហុស​ដោយ​ទៅទាត់ស្នង​ជើង​កីឡាក​រ Stephane Mbia ក៏​ត្រូវ​បាន​អាជ្ងាកណ្តាល​ពិន័យ កាត​ក្រហម ដេញ​ចេញ​ពី​ទីលាន​ប្រកួត​។​

​តែ​ទោះជា​យ៉ាងណា​នៅ​តង់​ទី ១​នេះ Shaun Wright-Phillips​ង​ហើយ​ម្តង​ទៀត​លើ​ទឹកដី​របស់​ខ្លួន តែ​មិន​អាច​បំបែក​ពងមាន់​របស់ QPR បានទេ ត្រឹមតែ សូន្យ​ស្មើរ​តែប៉ុណ្ណោះ​។ រហូត​ដល់​តង់​ទី​២ ចាប់​ផើម តោ​ខៀវ​នៅតែ​មិន​អាច បំបែក​ស៊ុត​ថ្ម​នេះ រហូត​ដល់​នាទី ៧៨ Shaun Wright-Phillips កីឡាករ​ស្បែក​ខ្មៅ អាច​រក​គ្រាប់​បាល់​ជូន​ក្រុម​របស់​ខ្លួន ដោយ លទ្ធផល​បណ្តោះអាសន្ន 1-0 ។​ចប់​ការប្រកួត​ទាំង ២ តង់ QPR មាន​ឱកាស​បន្ត​ដោយ​ឈ្នះ Shaun Wright-Phillips 1-0 ដោយ​មាន​ពិន្ទុ 21 និង​គ្រាប់​បាល់ 13 គ្រាប់ ដែល​កៀក​នឹង Reading៕​

មតិយោបល់