ព័ត៌មានជាតិ

យប់​ដំបូង គឺជា​យប់​ដែល​មនុស្ស​ស្រី​មាន​ភាពភ័យខ្លាច​បំផុត​

​ក្តីព្រួយបារម្ភ​ជា​ច្រើន​នឹង​កើតមាន​ចំពោះ​មនុស្ស​ស្រី ព្រោះ​នាង​មិនដឹង​ពីរ​វិធី​ធ្វើឲ្យ​ស្នេហា​ឈាន​ដល់​ចំណុចកំពូល ប៉ុន្តែ​មិនមែន​ខ្លាច​ការឈឺចាប់​នៅពេល​ប៉ះពាល់​មួយ​ស្វាមី​របស់​ខ្លួន​ឡើយ​។ អ្វី​ដែល​នាង​ខ្លាច​បំផុត​នោះ​គឺ​ភាព​មិន​ចុះសម្រុង​នឹង​គ្នា នៅពេល​គេង​លើ​គ្រែ​តែមួយ ហើយ​អ្នក​ទាំង​ពីរ​មិនទាន់​ស្វែងយល់​ពី​គ្នា​បាន​ជ្រាវ​ជ្រៅ​នៅឡើយ​។​

១. ភាព​មិន​ចុះសម្រុង​នឹង​គ្នា នឹង​មិន​ដែល​ស្គាល់​ក្តី​សុខ​
​នេះ​ជា​ក្តីព្រួយបារម្ភ​ធំ​បំផុត​របស់​សុភាពនារី​ជាច្រើន នៅ​ក្នុង​យប់​ដ៏​ពិសេស​មួយ​នេះ​។ បើ​ទោះបីជា​គេ​ធ្លាប់​បាន​ឆ្លងកាត់​ពី​ទំនាក់ទំនង​មុនៗ​យ៉ាង​ប្រុងប្រយ័ត្ន​យ៉ាងណាក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ចង់​បាន​រាត្រី​ដ៏​ពិសេស​មួយ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នេះដែរ​។ ពិត​ប្រាកដ​ណាស់ មនុស្ស​គ្រប់រូប​តែងតែ​ចង់បាន​រាត្រី​ទឹកឃ្មុំ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សុខ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដាក់​សម្ពាធ​ខ្លាំងពេក ឬក៏​ការរំពឹងទុក​ខ្លាំងពេក អ្នក​ទាំង​ពីរ​នឹង​ជួប​ការលំបាក​ច្រើន​នៅក្នុង​ទំនាក់ទំនង​ស្នេហា ដែល​នាំ​ទៅរក​ស្នេហា​ផ្អែមល្អែម​ដល់​ចំណុចកំពូល​។ ដូច្នេះ​វិធី​ដែល​ប្រសើរ​បំផុត​ដើម្បី​រក្សា​អ្នក​ទាំង​ពីរ​ឲ្យមាន​ក្តី​សុខ​ជាមួយគ្នា គឺ​ត្រូវ​បណ្តោយ​ទៅ​តាម​ធម្មជាតិ​របស់​វា​។​

២. ការភ័យខ្លាច​
​សុភាព​នារី​ជា​ច្រើន​នៅ​តែ​រក្សា​ព្រហ្មចារី​របស់​ខ្លួន​រហូត​ដល់​រាត្រី​ទឹកឃ្មុំ​ពេញ​មួយ​យប់ ប៉ុន្តែ​នៅតែ​មាន​ការភ័យខ្លាច​។ នាង​គិត​ថា​ខ្លួនឯង​ជា​ក្មេង​នៅ​តែ​អាច​ជិះ​កង់​ដួល នៅតែ​អាច​ធ្លាក់​ពីលើ​ដើមឈើ​បាន​… សូម្បី​តែ​ការបាត់បង់​នូវ​ភ្នាស​សន្ទះ​ព្រហ្មចារី​ក៏​មិន​អាច​ដឹង​បាន​ដែរ​។ ប្រសិន​បើ​រឿង​នេះ​កើតឡើង​ពិតមែន​នោះ ស្វាមី​របស់​នាង​នឹង​ព្យាយាម​ធ្វើឲ្យ​នាងនូវ​រឿងរ៉ាវ​ទាំងអស់នោះ​។​

៣. ភ័យ​ខ្លាច​នឹង​ការវាយតម្លៃ​
​សព្វថ្ងៃ​នេះ​ព្រហ្មចារី​ត្រូវបាន​បើកចំហរ​ច្រើន ធ្វើ​ឲ្យ​បុរសៗ​មាន​អារម្មណ៍​ថា​ព្រហ្មចារី​មិន​ផ្តល់​ភាព​សំខាន់​ក្នុង​ការជ្រើសរើស​ភរិយា​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ បញ្ហា​ផ្សេង​មួយ​នឹង​ត្រូវ​កើតឡើង នៅពេល​ដែល​បាន​រួមភេទ​។ ប្រសិនបើ​ការបង្ហាញ​ចេញ​របស់​អ្នក​មាន​ភាពទាន់សម័យ​ពេក គាត់​អាច​វាយតម្លៃ​ថា​អ្នក​ជា​មនុស្ស​សម្រាប់​លេងសើច តែបើ​អៀន​ខ្លាំង​ពេក​គេ​នឹង​គិតថា អ្នក​ខ្លាច​គេ​ខ្វះ​សមត្ថភាព ឬ​ក៏​ធ្វើឲ្យ​ការ​រួមភេទ​មិន​មាន​ភាព​ក្តី​សុខ​។​

៤. ខ្លាច​មាន​កូន​
​គ្រា​ដំបូង​គូ​ស្វាមីភរិយា​នឹង​ចង់​បាន​កូន​មិន​ចង់​ចំណាយ​ពេលវេលា​ជាមួយ​គ្នា​ច្រើន​មិន​ថា​មាន​ការងារ​ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ ឬក៏​អត់​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​រាត្រី​ទឹកឃ្មុំ គេ​ទាំង​ពីរ​ចង់បាន​នូវ​អារម្មណ៍​ពិត​ពីគ្នា មិនមែន​ជា​រឿង​ដែល​មិន​អាច​បំភ្លេចបាន​នោះ​ទេ តែ​គួរតែ​ជា​ការការពារ​។ ដើម្បី​ត្រៀម​កុំឲ្យ​មាន​កូន សុភាពនារី​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​ទុកជាមុន នោះ​អ្នក​ទាំង​ពីរ​នឹង​មាន​សុវត្ថិភាព​។​

៥. លក្ខណៈ​មិន​ល្អ​របស់​គេ​
​មាន​ដើមទ្រូង​រាបស្មើ​ដែល​អាច​ធ្វើឲ្យ​ដៃគូ​នាង​មើលងាយ​។ ប៉ុន្តែ​នេះ​មិនមែន​ជា​រឿង​ដែល​ចាំបាច់​នោះទេ ត្រូវ​រីករាយ​នឹង​អ្វី​ដែល​យើង​មាន​ពី​ធម្មជាតិ​។ ពី​ព្រោះ​អ្នក​មិន​អាច​គេចផុត​ពី​ស្វាមី​របស់​អ្នក​អស់​មួយ​ជីវិត និង​ក៏​មិន​អាច​មាន​ភាព​អៀនខ្មាស់​នោះដែរ​។​

៦. ខ្លាច​គេង​លក់​
​នេះ​ជា​រឿង​ដែល​គួរឲ្យ​អស់សំណើ​ចមួយ ប៉ុន្តែ​ការពិត​មនុស្ស​ជាច្រើន​តែងតែ​ជួបនឹង​ឧបសគ្គ​បែបនេះ​។ បន្ទាប់​ពី​ការ​ទទួលភ្ញៀវ អ្នក​អាច​ស្រវឹង​ជោគជាំ ហើយ​អាច​គេង​លក់​ដោយ​មិនដឹង​ខ្លួន ដោយ​ភ្លេច​នូវ​រាត្រី​ទឹកឃ្មុំ​បើទោះបីជា​បាន​រៀប​ចំ​ពី​ព្រលប់​ហើយ​ក៏​ដោយ​។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​បាន​រាត្រី​ទឹកឃ្មុំ​ដ៏​មាន​ន័យ ត្រូវ​ចេះ​កំណត់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ដោយ​ខ្លួនឯង​៕​

 

មតិយោបល់