កីឡាករសញ្ជាតិស៊ែប៊ី Janko Tipsarevic បានធ្វើដំណើរឆ្ពោះទៅកាន់ វគ្គ១៦ នាក់នៃកម្មវិធី Chennai Open ដោយបង្ហាញទម្រង់លេងយ៉ាងចាស់ដៃលើកីឡាករវាយតិន្នីស Edouard Roger-Vasselin ។
ការប្រកួតជុំដំបូងនៃកម្មវិធីខាងលើ កីឡាករ Janko Tipsarevic បានឈ្នះដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-2 និង 6-3 ។កីឡាករ Janko Tipsarevic បាននិយាយក្រោយចប់ការប្រកួតថា “ខ្ញុំមិនដែលឈ្នះយ៉ាងងាយស្រួលនៅជុំដំបូង ចឹងទេ “។
Janko Tipsarevic ក៏បានរៀបចំខ្លួនរួចរាល់ហើយដែរ ដើម្បីចូលទៅប្រទុស្ធវាយ ក្នុងកម្មវិធី Australian Open ដែលចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ១៤ ខែ មករា ខាងមុខនេះ។
សម្រាប់ជុំបន្ទាប់នៃកម្មវីធី Chennai Open កីឡាករសញ្ជាតិស៊ែប៊ីរូបនេះនឹងត្រូវឡើងទៅជួបមុខកីឡាករ Go Soeda ដែលជាកីឡាកររបស់ជប៉ុនលំដាប់ទី ៨ ដែលបានបំបាក់ Prakash Amritrajរបស់ឥណ្ឌានោះ។
កាលពីឆ្នាំ កន្លងទៅកីឡាករ Go Soeda ក៏បានឈានចូលទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ។ចំណែកលើកនេះ កីឡាករូបនេះបានប្រើពេលវេលា ២ ម៉ោង នឹង៣០ នាទីដើម្បីបំបាក់ជម្រុះកីឡាករ ឥណ្ឌា ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 7-6 (7-2) 3-6 និង6-4៕
មតិយោបល់