មនុស្សម្នាក់បានបាត់ខ្លួន និងរាប់រយនាក់បានរត់ភៀសខ្លួនពីផ្ទះសម្បែង ខណៈដែលទឹកជំនន់ជន់ដោយសារតែព្យុះ បានបោកបក់ចំភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីមន្ត្រីការិយាល័យប្រចាំតំបន់។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី ០៣ខែមករា ឆ្នាំ ២០១៣ ថាយុវជនវ័យ ១៨ឆ្នាំ ម្នាក់ត្រូវបានត្រូវបានព្យុះបោកធ្លាក់ទៅក្នុងទន្លេខណៈពេលដែលគាត់ព្យាយាមដើរឆ្លងកាត់ពីភូមិ Tiburcia កាលពីថ្ងៃពុធកន្លងទៅ។
ប្រភពដដែលបានបន្តទៀតថា ភ្លៀងចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃអង្គារ ហើយការិយាល័យគ្រប់គ្រង់គ្រោះមហន្តរាយ បានចេញសេចក្ដីប្រកាសឲ្យមានការប្រុងប្រយ័ត្នសម្រាប់ប្រជាជនដែលមានលំនៅដ្ឋានក្បែរតំបន់ Riverbanks។
គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ ព្យុះសង្ឃាបុប្ពា បានសម្លាប់មនុស្សប្រមាណជា ៤៣០នាក់ និង ២១០គ្រូសារត្រូវខូចខាត និងមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន នៅក្នុងប្រទេសហ្វីលីពីន៕
ព័ត៌មានជាតិ
មតិយោបល់