ព័ត៌មានជាតិ

ក្នុងឱកាស​ចូល​ឆ្នាំ​សកល​ ២០១៣​ ថៃ​ស្លាប់​ ៣៦៥​នាក់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍

តួលេខ​នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​(Seven Dangerous Days) បាន​កើនឡើង​ដល់ ៣៦៤​នាក់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ឲ្យដឹង​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ិនហួ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទៅ ០៣​ខែ​មករា កន្លងទៅនេះ​ថា ចាប់តាំងពី​ថ្ងៃ​ទី ២៧​ខែ​ធ្នូ ២០១២ ដល់​ថ្ងៃ​ទី ២​ខែ​មករា ឆ្នាំ ២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង ៣.១៧៦​ករណី ដែល​លើស​កាលពី​ឆ្នាំ​កន្លង​ទៅ ៨៣​ករណី​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​អ្នក​ស្លាប់​សរុប​មាន ៣៦៥​នាក់ លើ​ពី​ឆ្នាំមុន ២៩​នាក់​និង​រងរបួស ៣.៣២៩​នាក់ ដែល​តិចជាង​កាលពី​ឆ្នាំ​កន្លងទៅ ៤៦​នាក់​។ ក្នុងនោះ​មាន មនុស្ស​៣៤​នាក់ បាន​ស្លាប់ និង ២៩៣​នាក់​បាន​រងរបួស ចំ​ថ្ងៃ​ចូលឆ្នាំ​សកល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មានតែ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ​ទេ ដែល​ពុំ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ដែល​មិន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៕

road accident in thai

មតិយោបល់