ព័ត៌មានជាតិ

Microsoft ដំណើរការ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ឧស្សាហកម្ម​រថយន្ត​ដំបូង​ក្នុង​ប្រទេស​ចិន​

​ក្រុមហ៊ុន​យក្ស Microsoft បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​កែ​ច្នៃប្រឌិត​ឧស្សាហកម្ម​រថយន្ត ដំបូង​របស់​ខ្លួន​នៅក្នុង​ទីក្រុង Changchun ភាគ​ឦសាន​នៃ​ខេត្ត Jilin ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​មជ្ឈមណ្ឌល​នេះ​នឹង​ផ្ដោត​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ ដំណោះស្រាយ​ផ្នែក​អ៊ី​ន​ធើ​ណែ​ត​ទូរស័ព្ទ និង​បច្ចេកវិទ្យា​មួយចំនួនទៀត​។ នេះ​បើ​យោង​តាម​លោក Ralph Hauter ប្រធាន​ក្រុមហ៊ុន និង​ជា​នាយក​ប្រតិបត្តិ Microsoft ប្រចាំ​មហា​តំបន់​ប្រទេស​ចិន​។​

​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​លើកកម្ពស់​ការធ្វើឲ្យ​ប្រសើរ​ឡើងនៃ​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​តំបន់ Changchun ដែល​ជា​មូលដ្ឋាន​ផលិត​រថយន្ត​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សំដី​របស់​លោក Hauter បាន​បន្ថែម​៕​
microsoft-ces-booth

មតិយោបល់