ព័ត៌មានជាតិ

Jelly Bean មាន​នៅ​លើ​ឧបករណ៍ Android ត្រឹមតែ 10%

graph-580x222
ទោះបីជា​ប្រព័ន្ធ​ដំណើរការ​បាន​ធ្វើការ​អភិវឌ្ឍន៍​មកដល់​ជំនាន់​ទី 4.2 Jelly Bean ក៏ដោយ ប៉ុន្តែ Gingerbread នៅ​តែ​ទទួលបាន​ជោគជ័យ​រយៈពេល​យូរ គឺ​អ្នកប្រើប្រាស់ Android Gingerbread នៅតែ​មាន​ចំនួន​ដ៏​ច្រើន ដែល​ធ្លាក់​នៅ​ក្រោម 50% ហើយ​នៅក្នុងពេល​ជាមួយគ្នា​នេះ​ផង​ដែរ ប្រព័ន្ធ​ដំណើរការ Android Jelly Bean មាន​ត្រឹមតែ 10% ភាគរយៈ​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Gingerbead ធ្លាក់​មក​ត្រឹម 47.6% ហើយ​ជំនាន់​បន្ទាប់​គឺ Honeycomb មាន​អ្នកប្រើប្រាស់​តិចជាងគេ​ត្រឹមតែ 1.5% ចំណែក Ice Cream Sandwich មាន 29.1% និង Jelly Bean មាន​ច្រើន​ជាង 10% បន្តិច គឺ 10.2%៕

មតិយោបល់