ព័ត៌មានជាតិ

ស្ថិតិ​ ៖ Gareth Bale រត់លឿនជាង Ronaldo (Video Inside)

ដំបូង​ឡើយ ​ក្នុងពិភពបាល់ទាត់ កីឡាករ​ដែលរត់លឿនជាងគេបំផុត ក្នុងពេលប្រកួតមានតែ Ronaldo ឬ CR7 តែប៉ុណ្ណោះ ក៏​ប៉ុន្តែមិនដូចច្នោះទេ កីឡាករ Gareth Bale ក៏ស្ថិតនៅក្នុងបញ្ជី​ជា​អ្នករត់លឿន ដែលគួរ​តែយកមកពិភាក្សា ។​

ក្រោយពី បរាជ័យ ២ ប្រកួតជាប់គ្នា ដោយសប្តាហ៍កន្លងទៅនេះ ក្លិប Real Madrid បានជះ​កំហឹង​ដាក់ក្លិប Rayo Vallecano ដោយ​ឈ្នះក្នុងលទ្ធផល ៥-០ ដែល​ធ្វើ​ឲ្យ Gareth Bale ក្លាយជា​ប្រធានបទ ដាក់លើតុ ចំពោះល្បឿនរត់ ដោយបណ្តើរបាល់ស៊ុតបំប៉ោងទី ក្លិប Rayo Vallecano នោះ​។​
ជាមួយនឹងល្បឿនរត់ពេលនោះ តារាបាល់ទាត់សញ្ជាតិវែល បាន​បណ្តើរបាល់ ក្រៅប្រអប់ប៉េណ័លទីរបស់ខ្លួនបន្តិច​ បន្ថិច ​ដោយអូសបាល់ ស៊ុត​តែម្តង ប្រើវេលា​តែ ៩,៥ វិនាទីតែប៉ុណ្ណោះ​។​

នេះបើយោងតាមការស្រាវជ្រាវ របស់ FIFA បាន​ឲ្យដឹងថា Gareth Bale បាន​បំបែកកំណត់ត្រារបស់ Ronaldo ដោយ​​អាចរត់ក្នុងល្បឿន ៣៤,៧ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ខណៈដែល Ronaldo អាចរត់បានតែ ៣៣,៦ គូឡូម៉ែត្រក្នុងមួយម៉ោង​តែប៉ុណ្ណោះ​ ដោយក្លាយជា​អ្នកលេងដែលរត់លឿនជាងគេនៅ ពហុកីឡដ្ឋាន Bernabeu ។​
ក្រៅពី Ronaldo កីឡាករពាក់ស្លាក់លេខ ១១ Bale ក៏​រត់លឿនជាង Messi របស់ Bacelona ដោយរត់បានតែ ៣២,២ គីឡូម៉ែត្រ​ក្នុងមួយម៉ោង និង Robben រត់បានតែ ៣០,៤ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។​

បើសិនជា​យកល្បឿនរត់ របស់ Bale ធៀបនឹង អ្នករត់ប្រណាំងពិភពលោក Usain Bolt Huang នោះគឺចាញ់តិចតូចតែប៉ុណ្ណោះ ដោយ​ល្បឿនរបស់ Usain Bolt Huang គឺ ស្ថិតនៅចម្លោះ ពី ៣៥ ទៅ ៣៨ គីឡូម៉ែត្រ​ក្នុងមួយម៉ោង ៕​
Gareth Bale
ទស្សនាឃ្លិប Gareth Bale បណ្តើរបាល់ស៊ុតពេលប្រកួតជាមួយនឹង Rayo Vallecano ៖

មតិយោបល់