(វូហាន)៖ អាជ្ញាធរចិនក្នុងទីក្រុងវូហាន នៅថ្ងៃអង្គារនេះបានប្រកាសថាពួកគេនឹងធ្វើតេស្ត COVID-19 ទ្រង់ទ្រាយធំលើប្រជាជនទាំងអស់របស់ខ្លួន ក្រោយរកឃើញ ករណីឆ្លងក្នុងសហគមន៍សាជាថ្មីឡើងវិញ។
បើតាមអាជ្ញាធរចិនក្នុងទីក្រុង វូហាន ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ ទៅលើប្រជាជនទាំងអស់។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងស្រុកចំនួន៧ករណី ត្រូវបានរកឃើញនៅទីក្រុងវូហាន។
បច្ចុប្បន្ន ចិនបាននិងកំពុងរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់ ដោយនៅថ្ងៃអង្គារនេះ ចិនបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន៩០នាក់ ដែលភាគច្រើនជាងករណីឆ្លងក្នុងសហគមន៍ ហើយស្ថិតនៅខេត្ត Jiangsu ខណៈកំពុងព្រួយបារម្ភពីការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta៕
ប្រភព៖ Reuters
មតិយោបល់