លោក Adriano Gallianiប្រធានប្រតិបត្តិរបស់ AC Milan បានធ្វើការច្រានចោល មិនទទួលយកនូវការផ្លាស់ទ្រនំរបស់កីឡាករMario Balotelli ខ្សែប្រយុទ្ធ Manchester City។
កីឡាករសញ្ជាតិ អ៊ីតាលីរូបនេះ ទទួលបានការចាប់អារម្មណ៍ខណៈដែលធ្វើឲ្យក្លិបរបស់ខ្លួនទទួលបានជោគជ័យ ក្នុងប្រវត្តិសាស្ត្រ ដោយបានបំបាក់ Man Utd ក្នុងវគ្គផ្តាច់ព្រ័ត្ររដូវកាលកន្លងមក។ នៅពេលថ្មីៗនេះដែរ ខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ពីសំណាក់អ្នកស្នេហាវិស័យកីឡាករ ខណៈដែលកីឡាកររូបនេះមានរឿងអាស្រូវជាមួយនឹង លោក Roberto Manciniក្នុងអំឡុងពេលហ្វឹកហាត់នោះ។
ជាមួយនឹងការផ្លាស់ប្តូរក្នុងខែ មករា នេះ Mario Balotelliកំពុងស្ថិតនៅក្នុងភាពរេរង់គ្មានទីសំចត់ ។ អតីតកីឡាកររបស់ Inter Milan រូបនេះក៏បានធ្វើការទំនាក់ទំនងទៅក្លិបអ៊ីតាលីផងដែរ ប៉ុន្តែលោក Adriano Galliani បានធ្វើការបដិសេធចំពោះខ្សែប្រយុទ្ធចិត្តសឿងនេះ។
Adriano Galliani បានប្រាប់ដល់ Sport Mediaset បើគ្មានការចាក់ចេញក៏គ្មានការមកដល់នោះដែរ។
តើ Mario Balotelli មែនទេចាក់ចេញនោះ?បច្ចុប្បន្នកាលយើងមានខ្សែប្រយុទ្ធរហូតដល់ទៅ ៥ នាក់ទៅហើយ ដូច្នេះយើងពុំចាំបាច់ត្រុវការខ្សែប្រយុទ្ធ ផ្សេងទៀតទេ។លោកបានបន្តថា “ខ្ញុំតែងតែនិយាយថា បើខ្សែប្រយុទ្ធណាចាកចេញ យើងមិនគួរជ្រើសនរណាម្នាក់ឡើយ”។ម្យ៉ាងវិញទៀត ខ្ញុំមិនចង់វិនិយោគទុនលើកីឡាករវ័យក្មេងនោះទេ៕
មតិយោបល់