បាន គីមូន បានអំពាវនាវសាជាថ្មី ឲ្យអ៊ីស្រាអែលលុបចោលនូវផែនការសាងសង់លំនៅដ្ឋាន E1 របស់ខ្លួន ដោយថា ការតវ៉ាទៅ លើ ផែនការនេះគួរតែធ្វើឡើងដោយសន្តិភាព។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ ២០១៣ ថា អ្នកនាំពាក្យលោក បាន គីមូន បានថ្លែងឲ្យដឹងថា « លោកអគ្គលេខាធិការកំពុងតែមានការ ព្រួយបារម្ភជាខ្លាំង ជុំវិញការវិវឌ្ឍន៍ស្ថានការណ៍ទាំងឡាយ បន្ទាប់ពីការប្រកាសផែនការសាងសង់ លំនៅដ្ឋាន របស់អ៊ីស្រាអែលមកនោះ»។
ផែនការសាងសង់លំនៅដ្ឋាន E1 កំពុងតែមានវិវាទមិន ទាន់ដាច់ស្រេចជាមួយ ប៉ាឡេស្ទីន ព្រមទាំងបង្កឲ្យប្រទេសតំបន់មជ្ឈិមបូព៌ាទាំងអស់ មិនចេញចិត្ត ចំពោះទង្វើដ៏ទទឹង ទិស របស់អ៊ីស្រាអែលនោះ។
គួរបញ្ជាក់ផងដែរថា លោក បាន គីមូន ក៏បានសម្តែងការខកចិត្តផងដែរ ទៅ នឹង សេចក្តីថ្លែង ការណ៍របស់លោក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ៕
មតិយោបល់