យោងតាមរយៈគេហេទំព័រថ្មីមួយដែលមានឈ្មោះថា www.mega.co.nz បានបញ្ជាក់ថា នៅថ្ងៃទី 19 ខែមករា ឆ្នាំ 2013 ស្អែកនេះ នឹងមានការប្រែប្រួលចំពោះពិភពលោក ដោយគ្រាន់តែចុចលើប៉ូតុង MEGA ដែលនេះជាសញ្ញាមួយបញ្ជាក់ថា Mega បានរស់ ឡើងវិញហើយ។
តាមរយៈសំដីលោក Kim Dotcom បាននិយាយទៅកាន់គេហទំព័របរទេសមួយថា លោកនឹងធ្វើការផ្តល់ទៅឲ្យអ្នកប្រើប្រាស់នូវទំហំ 50GB ដែលនេះទំហំមួយយ៉ាងធំ បើយើងប្រធៀបជាមួយនឹង Dropbox ឬ Google Drive។
គួរបញ្ជាក់ផងដែរថា ថ្ងៃស្អែកនេះមកដល់លទ្ធផលនឹងបញ្ជាក់ថា តើយើងទាំងអស់គ្នាអាចប្រើ Mega Upload បន្តទៀតដែរឬទេ?
ព័ត៌មានជាតិ
មតិយោបល់