ភ្នំពេញ៖នៅព្រឹកថ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៣ខាងធនាគារ CIMB បានបង្ហាញ ប្រអប់ការដូរពណ៌ក្រហមដ៏ធំមួយដែលត្រូវបានគេដឹងថា ជាទូម៉ាស៊ីន ATM ដែលជាកាដូពិសេសសម្រាប់ចែកជូនអតិថិជន របស់ខ្លួន ។ក្នុងការដាក់សម្ពោធឲ្យប្រើប្រាស់ ATM ដែលនៅស្ថិតទល់មុខ ហាងកាហ្វេ TNC តាមបណ្តោយផ្លូវសម្តេចប៉ាន់នេះ គឺជាការបង្ហាញនូវសេវាកម្មថ្មី ដែលគេហៅថា Regional ATM Link ដែលអនុញ្ញាតិឲ្យអតិថិជនប្រើប្រាស់ក្រេឌីតកាត ខ្លួនដើម្បីពិនិត្យសមតុល្យ និងដក់សាច់ប្រាក់ដោយឥតគិតថ្លៃ ជាមួយនឹង ATMB ៤៨០០ ទូ នៅ ក្នុងតំបន់អាស៊ាន។
លោកស្រី ហេង ធីតា ប្រធានផ្នែកសេវាកម្ម ហិរញ្ញវត្ថុរបស់ធនាគារ CIMB បានមានប្រសាសន៍ឲ្យដឹងថា “សម្រាប់អតិថិជនរបស់ CIMB និងអស់កង្វល់សម្រាប់ការប្រើប្រាស់ និងដកសាច់ប្រាក់ សុទ្ធ នៅតំបន់អាស៊ានដោយងាយស្រួលជាមួយនឹងទូ ATM ៤៨00ទូ ដែលក្នុងមាន ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ដោយឥតគិតថ្លៃ ”។លោកស្រីបានបន្តឲ្យដឹងទៀតថាសេវាកម្ម Regional ATM Link របស់ CIMB ក៏ធ្វើការផ្តល់នូវការប្តូរប្រាក់ដោយស្វ័យប្រវត្តិ នៅពេលអតិថិជនដក់ប្រាក់មានន័យថា អតិថិជនអាចទទួលបានរូបីយប័ណ្ណដែលគាត់ប្រតិបត្តិនោះ។ ការផ្តល់នេះគឺ ដើម្បីជួយសម្រួល ដល់អតិថិជន ទទួលបានអត្រាប្តូរប្រាក់ទាប ទៀតផង។
ប្រធានផ្នែកសេវាកម្ម ហិរញ្ញវត្ថុរបស់ធនាគារ CIMBរូបនេះបានបន្តឲ្យដឹងទៀតថា “យើងបានពង្រីកវិសាលភាពរបស់ខ្លួន ចំនួន ៤ នៅចុងឆ្នាំ ២០១២ កន្លងមកនេះ ដើម្បីផ្តល់ផលិតផល និងសេវាកម្មងាយស្រួល ដល់អតិថិជន នៅក្នុងស្រុក និង តំបន់អាស៊ាន”។
គួរបញ្ជាក់ផងដែរថា ធនាគារ CIMB គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំទី ២ នៅប្រទេសម៉ាឡេស៊ី និងជាធនាគារនាំមុខគេនៅតំបន់អាស៊ាន៕
មតិយោបល់