ព័ត៌មានជាតិ

Windows ​Phone ​មាន​សន្ទុះ​ឡើង​វិញ​នៅ​តំបន់​​អឺរ៉ុប

បន្ទាប់ពី​មាន​សន្ទុះ​ឡើងវិញ​បន្តិច​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ នៅពេលនេះ មាន​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ទីផ្សារ Windows Phone បាន​កើនឡើង​នៅក្នុង​តំបន់​អឺរ៉ុប​។​
​យោង​តាម​ការស្រាវជ្រាវ​របស់ Kantar Worldpanel ComTech បានឲ្យដឹងថា នៅក្នុង​តំបន់​អឺរ៉ុប ទីផ្សារ​របស់ Windows Phone បាន​ងើបឡើង គួរឲ្យគត់សម្គាល់ ជាពិសេស​គឺ​ប្រទេស​អ៊ីតាលី និង​ចក្រភព​អង់គ្លេស​។​
​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​បាន​បង្ហាញ​ឲ្យដឹងថា នៅក្នុង​ប្រទេស​អ៊ីតាលី ទីផ្សារ Windows Phone ដែល​ជា​របស់ Microsoft មួយ​នេះ បាន​កើនឡើង ១៣,៩% នៅក្នុង​ឆ្នាំ ២០១២ បើ​ធៀប​នឹង​ឆ្នាំ ២០១១ កើនឡើង ២,៨% ចំណែក​នៅក្នុង​ចក្រភព​អង់គ្លេស​វិញ បាន​កើនឡើង ៥,៩% បើ​ធៀប​នឹង​ឆ្នាំ ២០១១ កើនឡើង ២,២%​។​
​នៅក្នុង​ឆ្នាំ ២០១២ កន្លងទៅ ទីផ្សារ​របស់ Windows Phone បាន​មាន​សន្ទុះ​ឡើងវិញ​គ្រប់​តំបន់ ដោយ​នៅ​បារាំង និង​អេ​ស្ប៉ា​ញ បាន​កើនឡើង​ពី ៣,៧% ទៅ ៤,១% និង​ពី ០,៤% ទៅ ១,៨% ដោយឡែក​នៅ​អាល្លឺម៉ង់​វិញ បាន​ធ្លាក់ចុះ​ពី ៣,០% មក​នៅត្រឹម ២,៦%​។​
​ទីផ្សារ Windows Phone បាន​ងើប​ឡើងវិញ​នេះ ក៏​ដោយសារ​តែ​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia ដោយ Nokia និង Microsoft បាន​សហការគ្នា​យ៉ាង​ល្អ​លើ​ស្មា​ត​ហ្វូន​ត្រកូល Lumia​។​
​ក្រុមអ្នកវិភាគ​ខាងលើ​បាន​លើកឡើង​ថា ទីផ្សារ Windows Phone នឹង​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​មិនមែន​ឆ្នាំ ២០១៣ នេះ​ទេ​៕

windows-phone

មតិយោបល់