ព័ត៌មានជាតិ

២ភាគ៣ ​នៃស្​មាតហ្វូន​ដែល ​Verizon ​លក់​បានក្​នុងត្​រី​មាសទី​៤​គឺ ​iPhone

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម Wireless ធំ​មួយ​រប​ស់ហរដ្ឋអាមេរិក Verizon បានប្រកាស​បង្ហាញ​ពី​តួលេខ​ស្មា​ត​ហ្វូន​ដែល​បាន​ល្អ នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១២​។​
​កាលពី​ថ្ងៃ​អង្គារ ទី​២២ ម្សិលមិញ​នេះ Verizon បានប្រកាសថា នៅក្នុង​ត្រីមាស​ទី ៤​ឆ្នាំ ២០១២ ខ្លួន​លក់​បាន​ស្មា​ត​ហ្វូន​ចំនួន ៩,៨​លាន​គ្រឿង ដែល​នៅ​ក្នុង​នោះ មាន ៦,២​លាន​គ្រឿង ជា iPhone​។​
​តួលេខ​នេះ​ស​បញ្ជាក់ថា ២​ភាគ​៣​នៃ​ស្មា​ត​ហ្វូន​ដែល Verizon បាន​លក់​គឺជា​ស្មា​ត​ហ្វូន​របស់ Apple​។ ក្រុមហ៊ុន Apple ធ្លាប់បាន​ប្រកាសថា នៅក្នុង​រយៈពេល ៣​ខែ ខ្លួន​លក់ iPhone បាន​ចំនួន ៥៦​លាន​គ្រឿង​។​
​កាល​ពី​ត្រីមាស​ទី ៣​នៃ​ឆ្នាំ ២០១២ ក្រុមហ៊ុន Verizon ធ្លាប់​លក់បាន iPhone ចំនួន ៣,១​លាន​គ្រឿង ដោយឡែក​នៅ​ឆ្នាំ ២០១២ មាន​ចំនួន ៦,២​លាន​គ្រឿង មានន័យ​ថា កើនឡើង​ទ្វេដង​។​ក្នុងចំណោម iPhone ទាំង ៦,២​លាន​គ្រឿង មាន iPhone 5 ចំនួន​ពាក់កណ្ដាល ចំណែក​ក្រៅពីនេះ​គឺជា iPhone 4S និង iPhone 4៕

verizon-iphone-5

មតិយោបល់