ព័ត៌មានជាតិ

នេប៉ាល់​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​​មនុស្ស​ភេទ​ទី​៣

នេះ​មិនមែន​ជា​រឿង​លេងសើច ហើយ​ក៏​មិនមែន​ជា​រឿង​ដែល​មិន​គួរឲ្យ​ជឿ​ដែរ សម្រាប់​ប្រទេស​នេ​ប៉ាល់ ដោយ​កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ បាន​បង្គាប់​ទៅកាន់​អាជ្ញាធរ​ឲ្យ​បង្កើត​នូវ​អត្តសញ្ញាណ​ប័ណ្ណ​សម្រាប់ម​នុស្ស​ភេទ​ទី​៣​។​
​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នេ​ប៉ាល់​បាន​និយាយថា សម្រាប់​ប្រជាពលរដ្ឋ​ណា ដែល​មិន​ចង់​ប្រើ​ភេទ​ស្រី ឬ​ប្រុស​នោះ អាច​ប្រើប្រាស់​នូវ​អត្តសញ្ញាណប័ណ្ណ​ភេទ​ទី​៣​បាន​។​
​ទង្វើ​របស់​រដ្ឋាភិបាល​មួយ​នេះ បាន​ធ្វើឲ្យ​មហាជន និង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សាទរ និង​បាន​និយាយថា នេះ​ជា​ការទទួលស្គាល់​នូវ​សិទ្ធិ​សម្រាប់​មនុស្ស​ភេទ​ទី​៣​។​
​លោក Bhola Siwakot រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​របស់​ប្រទេស​នេ​ប៉ាល់ បាន​និយាយថា បទបញ្ជា​នៃ​ការចេញ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ភេទ​ទី​៣​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ការិល័​យ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​។​
​សកម្មជន​មួយចំនួន​បាន​និយាយថា មនុស្ស​ភេទ​ទី​៣ ពិបាក​រក​ការងារ​ធ្វើ​ខ្លាំងណាស់​នៅក្នុង​ប្រទេស​នេះ ហើយ​ការស្នើសុំ​ធ្វើ​លិខិតឆ្លងដែន ការចុះឈ្មោះ​ចូល​រៀន កាន់កាប់​ទ្រព្យសម្បត្តិ គឺ​មិន​អាចធ្វើ​បាន​ឡើយ ព្រោះថា​គ្មាន​អត្តសញ្ញាណប័ណ្ណ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា តុលាការ​កំពូល​នៃ​ប្រទេស​នេ​ប៉ាល់ បាន​ចេញ​សេចក្ដីសម្រេច​មួយ​កាលពី​ឆ្នាំ ២០០៧ ដោយ​ឲ្យ​រដ្ឋាភិបាល​នេ​ប៉ាល់ ចេញ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ម​នុស្ស​ភេទ​ទី​៣ ដោយ​ទុក​ពេលវេលា ៥​ឆ្នាំ ក្នុង​ការអនុវត្ត​សេចក្ដីសម្រេច​នេះ​៕

Nepal3rdGender

មតិយោបល់