ព័ត៌មានជាតិ

ប្លែកទៀតហើយ!! បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូសុខៗផ្តួលចោលរត់លោតចូលទឹកស្អុយ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: កាលពីម៉ោងជាង១០យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១៩៨៦កែង និងផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូសុខៗ ផ្តួលចោលរត់លោតចូលទឹកស្អុយក្រោមស្ពាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះជួយសង្គ្រោះ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូ zoomer-x មួយគ្រឿងពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1HG-8906 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ លុះមកដល់ចំណុចមុខហាងមីហឹរ ក្បែរកន្លែងកើតហេតុបានផ្តួលម៉ូតូចោល រួចដើរចូលទៅក្នុងហាងបាត់ បន្តិចមកបុរសរូបនេះ បានរត់ចេញមកក្រៅវិញយ៉ាងលឿន លោតចូលទឹកស្អុយក្រោមស្ពានបាត់រកមិនឃើញ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ស្វែងរក អស់រយ:ពេលជាងកន្លះម៉ោង ទើបរកឃើញដេកនៅក្រោមស្ពាន ភ្លាមៗនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចយកទុយយោបោះចូលក្រោមស្ពាន ដើម្បីឲ្យតោងចេញមកក្រៅវិញ សមត្ថកិច្ចក៏ដឹកបុរស ដែលលោតចូលទឹកស្អុយនេះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីសួរនាំបន្ត ៕

មតិយោបល់