BBC៖ សមាជិកសភានៅតំបន់ Crimea បានស្នើទៅកាន់រដ្ឋាភិបាលក្រុងម៉ូស្គូ អនុញ្ញាតឲ្យតំបន់ភាគខាងត្បូងអ៊ុយក្រែនមួយនេះ ក្លាយជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី។
គ្រីមេ តំបន់មួយដែលពលរដ្ឋរបស់ខ្លួនជាជនជាតិរុស្ស៊ីភាគច្រើន បានក្លាយជាស្នូលនៃភាពតានតឹងក្រោយពីការដួលរលំនៃប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រក្រុងម៉ូស្គូ ហើយសភាបាននិយាយថា បើសំណើនេះត្រូវបានទទួល ពលរដ្ឋគ្រីមេគួរផ្តល់ទស្សនៈរបស់គេនៅក្នុងការបោះប្រជាមតិមួយនៅថ្ងៃ១៦មីនា តែរដ្ឋមន្ត្រីម្នាក់នៅក្រុងកៀវ បាននិយាយថា វានឹងអធម្មនុញ្ញដែលCrimea ចូលរួមជាមួយរុស្ស៊ី។
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីពូទីន បានដឹងអំពីការវិវត្តន៍សភាពការណ៍នៅក្នុងសភា Crimea តែមិនទាន់ធ្វើការឆ្លើយតបជាសាធារណៈនៅឡើយទេ៕
មតិយោបល់