ព័ត៌មានជាតិ

ចង់បានទូរស័ព្ទ OPPO.F9 ពេក ចុងក្រោយ…

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (ទូរស័ព្ទដៃ) ១គ្រឿង ម៉ាក OPPO.F9 កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី។

ជនសង្ស័យឈ្មោះ វង្ស វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ។ ជនរងគ្រោះឈ្មោះ ស៊ឹម តារា ភេទប្រុស អាយុ ២៧ឆ្នាំមានទីលំនៅភូមិសង្កាត់ ជាមួយជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនិតិវីធីបន្ត៕

មតិយោបល់