មន្ត្រីក្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីល បានបង្ហើបឲ្យដឹងនៅពីថ្ងៃអង្គារ ទី២៩ ខែមករា ម្សិលមិញនេះថា អ្នករងរបួស ៧៥នាក់ ដោយសារអគ្គីភ័យកំពុងតែស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរដដែល។
មន្ត្រីសុខាភិបាល បានបន្តទៀតថា ភាគច្រើននៃអ្នករបួសទាំងអស់នោះ គឺត្រូវប្រើឧបករណ៍ ជំនួយសម្រាប់ដកដង្ហើម ចំណែកអ្នករងរបួសធ្ងន់ធ្ងរ ចំនួន ២០នាក់ទៀត គឺរលាកយ៉ាង ធ្ងន់ធ្ងរ។ លោកបន្ថែមថា «អ្នកទាំងនោះក្អក ដកដង្ហើមខ្លីៗ និងអស់កម្លាំង ដោយគួរតែទទួល ការព្យាបាល ដោយសារ តែពួកគេប្រហែលជាកើតជំងឺអ្វីដែលយើងហៅថារោគសួតដោយគីមី ចំណែកបញ្ហាសម្រាប់អ្នកបញ្ចូលអុកស៊ីសែន អាចនឹងមានបញ្ហាយ៉ាប់ យឺនទៅៗយ៉ាង ឆាប់រហ័ស»។
គួរបញ្ជាក់ផងដែរថា អគ្គីភ័យនៅក្លឹបរាត្រីដែលបណ្តាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ ដែលភាគច្រើនជានិស្សិត បើតាមក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា មានកត្តាមិន ប្រក្រតីជាច្រើននៅក្នុងក្លឹបនោះ ដូចជា មិនមានឧបករណ៍ប្រកាសអាសន្ន ជណ្តើរអគ្គីភ័យ ឧបករណ៍ស្រោចទឹក និងកត្តាជាច្រើន ទៀត ក្នុងនោះមាន កត្តាពីម្ចាស់ក្លឹបផ្ទាល់តែម្តង ដោយក្នុងពេលមានអគ្គីភ័យដំបូងម្ចាស់ក្លឹប រូបនោះ បានបញ្ជាឲ្យគេបិទទ្វា ដោយសម្អាងថា មានភ្ញៀវជាច្រើន នៅមិន ទាន់បង់លុយ នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់