ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែតុលានេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ខ្យល់មូស្យុងនិរតីបាន និងកំពុងបន្ត មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការព្យាករ ស្ថានភាពអាកាសសធាតុ បានឲ្យដឹងថា តំបន់វាលទំនាប និងខ្ពង់រាប នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីមធ្យមទៅច្រើន ចំណែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នៅតាមបណ្ដាលខេត្តមួយចំនួន ដូចជា ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងមួយផ្នែក នៃខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ០៩ ដល់ទី១៣ ខែតុលា ឆ្នាំ ២០១៦៕
មតិយោបល់