យោងតាមគេហទំព័រ របស់ Skysports នៅពេលថ្មីនេះដែរបានចុះបង្ហាញ ឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានធ្វើកុងត្រាជាមួយនឹងកីឡាករ Nacho Monreal សញ្ជាតិអេស្ប៉ាញដែលមកពីក្លិប Malaga។
អ្នកគ្រប់គ្រង Arsene Wenger បានប្រាប់ពីមូលហេតុនៃការទិញកីឡាកររូបនេះថថា ដោយសារតែយើងខ្វះខាតខ្សែការពារដែលស្ថិតនៅផ្នែកខាងឆ្វេង ក៏សម្រេចចិត្តទិញកីឡាករូបនេះ ដើម្បីជួសការបាត់បង់របស់កីឡាករ Kieran Gibbs ដែលជួបបញ្ហានោះ។
Nacho Monrealគឺជាកីឡាករមួយរូបដែលមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ណាស់នៅអេស្ប៉ាញ ដោយធ្លាប់បានចូលរួមលេងជាមួយនឹងក្លិប Malaga អស់រយៈពេល ៥ ឆ្នាំ ដែលកាលនោះទិញមកពីក្លិប Osasuna នៅឆ្នាំ ២០១១។
លោក Arsene Wenger បាននិយាយប្រាប់គេហទំព័រក្លិបថា “លោកនឹងត្រូវចំណាយទំហំទឹកប្រាក់ £8.5millions នៅក្នុងតំបន់ ជូនចំពោះកីឡាកររូបនេះ ហើយម្យ៉ាងវិញទៀតយើងបានព្រមព្រៀងអស់ហើយលើលក្ខណមួយចំនួន ដែលគាត់ត្រូវចូលរួមលេងជាមួយនឹងក្លិប”។លោកបានបន្តទៀតថា កីឡាកររូបនេះមានបទពិសោធន៍ពេញលេង ជាមួយនឹងទម្រង់លេង ដែលមាននៅក្លិប ពីរខាងលើ ហើយសង្ឈឹមថានឹងនាំសញ្ញាមួយល្អ ចំពោះយើង៕
មតិយោបល់