ព័ត៌មានជាតិ

ពី​​ជំ​នួ​យ​កា​រ​​រ​ដ្ឋ​​បា​ល​​ទៅ​ជា​​ស្តេ​ច​​ស្រី​​មួ​យ​អ​ង្គ​​

​ពី​ជំនួយការ​រដ្ឋ​បាល​ទៅជា​ស្តេច​ស្រី​មួយ​អង្គ​ជា​រឿង​មិន​គួរឲ្យ​ជឿ​តែ​វា​ជា​ការពិត​។​Peggielene Bartels​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ជា​ធ្លាប់​ធ្វើការ​ជា​ជំនួយការ​រដ្ឋ​​បាល​ម្នាក់​តាំងតែ​ពី​ឆ្នាំ​2008​ដែល​នាង​ជា​មនុស្ស​សុភាព​សាមញ្ញ​ម្នាក់​រស់នៅ​យ៉ាង​សាមញ្ញ​ធ្វើ​ការងារ​យ៉ាង​សាមញ្ញ​។​បន្ទាប់មក​មាន​យប់​មួយ​ប្រហែលជា​ខែ​សីហា​ឆ្នាំ​2008​នោះ​នាង​បាន​ទទួល​ទូរស័ព្ទ​មួយ​ពី​បងប្អូន​ជីដូន​មួយ​របស់​នាង​ទាំង​កណ្តាល​យប់​តែ​នាង​បាន​និយាយ​តប​ទៅ​វិញ​ថា​ពេល​នេះ​ម៉ោង​4​ទៀបភ្លឺ​នាង​ត្រូវការ​ងើប​ទៅ​ធ្វើការ​ផង​នៅ​ថ្ងៃ​បន្ទាប់​។​Bartels​គិតថា​ជា​រឿង​លេងសើច​របស់​ជីដូនមួយ​នាង​ដែល​បាន​ទូរស័ព្ទ​ទៅ​នាង​ទាំង​យប់​គឺ​គ្រាន់តែ​ចង់​អបអរ​នាង​ដែល​នឹង​ក្លាយទៅជា​ស្តេច​ស្រី​ម្នាក់​នៅ​Otuam​តំបន់​មួយ​នៅ​នឹង​ឆ្នេរសមុទ្រ​នៃ​ប្រទេ​សហ្គា​ណា​។​

ពី​​ជំ​នួ​យ​កា​រ​​រ​ដ្ឋ​​បា​ល​​ទៅ​ជា​​ស្តេ​ច​​ស្រី​​មួ​យ​អ​ង្គ​​
ពី​​ជំ​នួ​យ​កា​រ​​រ​ដ្ឋ​​បា​ល​​ទៅ​ជា​​ស្តេ​ច​​ស្រី​​មួ​យ​អ​ង្គ​​

​តែ​ចុងក្រោយ​នាង​ក៏​ភ្ញាក់ខ្លួន​ថា​មិនមែន​ជា​រឿង​កុហក​ទេ​ព្រោះ​ថា​ស្តេច​មុន​ដែល​ត្រូវជា​ពូ​របស់​នាង​បាន​ចូល​ទីវង្គត់​ហើយ​បន្ទាប់មកនាង​ត្រូវបា​ន​អ្នកចាស់​ព្រឹទ្ធាចារ្យ​ក្នុង​តំបន់​នោះ​សំរេចចិត្ត​ជា​រួម​លើក​នាង​Bartels​ឡើង​គ្រងរាជ្យ​ទាំង​នាង​កំពុង​រស់​នៅ​អាមេរិក​និង​មិន​បាន​ដឺ​ង​សូម្បី​តែ​ឪពុកមា​នាង​ស្លាប់​ផង​។​

​ក្នុង​វ័យ​59​ឆ្នាំ​នាង​កើត​នៅ Takoradi, southern Ghana, in 1953 ការសិក្សា​គឺ​នៅ​អង់គ្លេស​មុន​ពេល​ដូរ​មក​ធ្វើ​ការ​នៅ​ស្ថានទូត​ហ្គា​ណា​ប្រចាំ​នៅ​អាមេរិក​ហើយ​នាង​បាន​ប្តូរ​ជា​ជនជាតិ​អាមេរិក​នៅ​ឆ្នាំ​1997​។​បន្ទាប់​មក​ស​ម្រេច​ចិត្ត​ទទួល​តំណែង​ជា​ស្តេច​ស្រី​ទីមួយ​និង​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​Otuam​ដែល​មាន​ប្រជាជន​ត្រឹមតែ​ប្រហែល​7000​នាក់​។​នាង​បាន​និយាយ​ប្រាប់​ថា​មនុស្ស​គ្រប់​រូប​គួរតែ​ត្រៀម​ខ្លួន​គ្រប់ពេល​សម្រាប់​​ទូរស័​ទ្ថ​រោទ៍​ហើយ​បន្ថែម​ទៀត​ថា​នាង​និង​មាន​ការសោកស្តាយ​បើសិនជា​នាង​មិន​បាន​លើក​ទូរស័ព្ទ​របស់បង​ប្អូន​ជីដូនមួយ​នាង​៕​
ទស្សនាវីដេអូ​ឃ្លិបដូច​ខាង​ក្រោមនេះ​៖

ប្រែសម្រួលអត្ថបទដោយ​៖Mr.News

មតិយោបល់