ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោ​ម៉ា​វត្តី ធ្វើ​ខួបកំណើត​មានក្តី​សុខបំផុត​

​ភ្នំពេញ​៖ តារា​សម្តែង និង​ចម្រៀង ក្រ​ម៉ិច​ក្រ​ម៉ើម នាង សុខ សោ​ម៉ា​វត្តី បាន​ធ្វើ​ពិធី​ខួបកំណើត​របស់​នាង កាលពី​រាត្រី​យប់មិញ​នេះ ដោយ​មានក្តី​សុខ​ជា​ទីបំផុត ។ ប្រភព​នេះ បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក Sok Somavutey បង្ហោះ​កាលពី ៨ ម៉ោង មុននេះ ។​

​នៅក្នុង​ខួបកំណើត​របស់​នាង មាន​ភ្ញៀវ​ច្រើន​កុះករ ក៏​ប៉ុន្តែ​អ្វី​ដែល ធ្វើឲ្យ​ភ្ញៀវ​ទាំងអស់នោះ ច្រណែន គឺ ភាព​ផ្អែម​ល្អែម របស់​អ្នក​ទាំង​ពីរ ដោយ​ច្រៀង​កៀក​កើយ នៅលើ​ឆាក មិន​ចាញ់​គូស្រករ ថ្មីថ្មោង​ប៉ុន្មាន​ឡើយ ។ រាត្រី​ខួបកំណើត ដែល​ធ្វើឡើង​កាល​ពី​យប់មិញ គេ​ឃើញ សុខ សោ​ម៉ា​វត្តី ពិតជា​មានក្តី​សុខ និង​ស្និទ្ធស្នាល​ជាមួយ​នឹង​ស្វាមី ជាទីបំផុត មិន​ដូច​ព័ត៌មាន​ដែល​ចុះផ្សាយ កន្លងមក និង​សង្ស័យ​នា​ពេល​ថ្មីៗ​នេះ​ថា នាង​កំពុង​មាន​ការ​ប្រេះឆា ដល់​ថ្នាក់ ចែក​បន្ទប់ដេក ក្នុង វីឡា តែមួយ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា “​ពិតជា​ផ្អែមល្អែម​ខ្លាំងណាស់​” និង​មាន​អ្នកខ្លះ​សរសេរ​ជូនពរ​ថ្ងៃ​ខួបកំណើត​នាង​ផងដែរ​។​

​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ ២០១៤ នេះ ចំណុច ដែល​ធ្វើឲ្យ គេ​ភ្ញាក់ផ្អើល​ជួ​សប្តី សុខ សោ​ម៉ា​វត្តី គឺ​ឈុត បឺត​មាត់ ជាមួយនឹង តារា​សម្តែង ប៉ែន ចំ​រ៉ុង ស្របពេល​ដែល នាង​រិះគន់​ក្រុមហ៊ុន​ទូរស័ព្ទ ស្មា​ត តែ​ម្តាយ​នាង​បដិសេធ ថា​មិន​មាន​រឿង​នោះ​កើតឡើង​នោះឡើយ ដោយ​មាន​អ្នក ក្លែងបន្លំ​គណនី​ហ្វេ​សប៊ុក​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ ៖

2014-08-28_082356
2014-08-28_080412

មតិយោបល់